ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ League Cup ជំនួបគ្នារវាងក្លឹប Arsenal ប៉ះជាមួយម្ចាស់ផ្ទះ Tottenham កាលពីថ្ងៃពុធ បានបង្កឲ្យមានហេតុការណ៍ យ៉ាងអាក្រក់មួយទៀត ដោយមនុស្សមួយក្រុមតូចបាន បំផ្លិចបំផ្លាញផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅផ្នែកធ្នឹមខាងលើ នៃអ្នកទស្សនា ទើឈានដល់ការចាប់ខ្លួន ជនសង្ស័យ ដល់ទៅ ១០ នាក់។
Metropolitan Police បានចាប់ខ្លួន ជនសង្ស័យដល់ទៅ ១០ នាក់ដែលនាំឲ្យឈានទៅដល់ហេតុការណ៍ បំផ្លិចបំផ្លាញយ៉ាងអនាធិបតេយ្យបែបនេះ ។ ប្រធានសមាគមកីឡាបាល់ទាត់ បានថ្លែងផងដែរវថា ពួកគេនឹងខិតខំប្រឹងប្រែងជួយដល់ភ្នាក់ងារ Metropolitan Police ដើម្បីស៊ើបរកជនខិលខូចទាំងនោះ ហើយសម្រាប់ ក្រុមប្រកួតទាំងពី មិនមានអ្វីត្រូវ ខុសនោះទេ ។
កីឡាករ របស់ក្លឹប Arsenal បានមានការភ្ញាក់ផ្អើលនឹង ហេតុការណ៍នោះខ្លាំងណាស់ ក្រោយពីបាន អះអាងថា ពូកគេក៏ចូលរួមចំណែក ក្នុងការតាមដានស៊ើបអង្កេត ក្នុងរឿងនេះដែរ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនអាក្រក់ មកទទួលខុសត្រូវ ។
ក្នុងឱកាសនោះផងដែរ ក្រុម Arsenal បានផ្ដួល ម្ចាស់ផ្ទះ ក្នុងលទ្ធផលពិន្ទុ ២-១ ដោយសមត្ថភាព កីឡាករខ្សែបម្រើ Mathieu Flamini រកបានពីរគ្រាប់ ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី