CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ Liverpool ភ័យស្ទើរតែរាក​នោម ក្រោយពីដឹងថា FA ចាត់វិធានការស៊ើបអង្កេតតាមដានកំហុស​របស់ខ្លួន

ព័ត៌មានកីឡា៖ សមាគមន៍កីឡាបាល់ទាត់ (FA) បានគ្រោងនិងធ្វើការស៊ើបអង្កេត​តាមដានលើ​ ករណីកំហុសរបស់កីឡាករ Mario Balotelli ដែលបានសម្ដែងឡើងក្នុងរួបភាពមើលងាយ រើសអើងពួជសាសន៍ តាមរយៈ​បណ្ដាញទំនាក់ទំនងសង្គម Instagram ។

ខ្សែប្រយុទ្ធ liverpool ដែលតែងតែមានរឿងមិនចេះ មិនចេះហើយនោះ បានមានការភ័យខ្លួនជាខ្លាំងក្រោយ​ពី ឮដំណឹងថា សមាគមន៍បាល់ទាត់ (FA) ចាត់វិធានការតាមដានកំហុសរបស់ខ្លួន ដែល​មានបំណង​និយាយ​រិះគន់ មើល​ងាយអ្នកដ៏ទៃលើបណ្ដាញ​ទំនាក់ទំនងសង្គម ។ ភាពភ័យខ្លាចដូច្នោះ​បាននាំឲ្យ កីឡាករ​ស្បែកខ្មៅម្នាក់​នេះ លុបចោលរាល់ការបង្ហោះទាំងអស់ ដែលមានរូបភាពជា តុក្កតា ម៉ារីអូ ។ 

សមាគមន៍បាល់ទាត់ (FA) បានអះអាងបន្ថែមទៀតថា ខ្លួននិងចាត់វិធានការបន្ដទៀត បើទោះបីជា​ Liverpool បាននិយាយថា​ក្រុមនិងដោះស្រាយជាមួយនិងកីឡាករដោយផ្ទាល់​។ 

អ្នកនាំពាក្យរបស់ Liverpool មួយរូបស៊ូមិនបញ្ចេញឈ្មោះបានប្រាប់មកកាន់ សារព័ត៌មាន ប៊ីប៊ីស៊ីថា ពួក​គេ​​ក៏បានដឹងដែរ ពីការបង្ហោះនោះ មុនពេលដែលកីឡាករបានលុប​​វាចោលយ៉ាងលឿនបំផុត។ ហើយ​ពួក​យើងនិងធ្វើការដោះស្រាយជាមួយកីឡាករផ្ទាល់អំពីបញ្ហាដ៏ធំនេះ។ ​

ឆ្លើយតបទៅនឹងកំហុសរបស់ខ្លួន Balotelli ពិតជាមានការសោកស្ដាយពន់ពេកជាមួយនិងសម្រែក ស្រែក​យំដ៏ខ្លាំង ថា​ ម្ដាយរបស់គាត់​ក៏ជាជនជាតិ ជូវីសដែរ ដូច្នេះ សូមអ្នកទាំងអស់គ្នាកុំព្យាយាមតាមដានធ្វើ​អ្វី។​

ប៉ុន្ដែបើទោះបីជា Balotelli ស្រែកយំ ភ័យរហូតដល់រាក នោម ក៏ដោយ ក៏នាយកប្រតិបត្ដ FA និង ក្រុមប្រឹក្សាទំនាក់ទំនងជនជាតិ ជូវីស នៅតែបន្ដសម្ដីថា Balotelli គួរតែមកប្រឈមមុខដោះស្រាយកំហុសដោយ​ផ្ទាល់ដោយមិនអាចគេចវេសបានឡើយ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Mario Balotelli FA Investigation