CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ​កូនភព​មួយ នៅឆ្ងាយជាង​ភពភ្លុយតូទៅទៀត

ក្រុម​តារាវិទូ​មួយ​ក្រុម រួមមាន​អ្នកសិក្សា​ស្រាវជ្រាវ មកពី​សកលវិទ្យាល័យ British Columbia
(កាណាដា) ទើប​បានរកឃើញ​កូនភព​មួយ​ដែល​នៅ​ឆ្ងាយជាង​ភពភ្លុយតូ ក្នុងប្រព័ន្ធព្រះអាទិត្យ​។

កូនភពនេះត្រូវបាន​សហភាព​តារាសាស្រ្ត​អន្តរជាតិ​ហៅថា Dubbed 2015 RR245។

Dubbed 2015 RR245 មានអង្កត់ផ្សិត​ប្រមាណជា ៧០០គីឡូម៉ែត្រ មានគន្លង​គោចរ​រាប់ពីព្រះ
អាទិត្យ គឺធំជាងផែនដី ១២០ដង។ នេះគឺជា​ “អ្នកជិតខាង” ដែលនៅឆ្ងាយបំផុត​របស់មនុស្ស។

ក្រុមតារាវិទូ​កំពុង​តែ​ធ្វើការស្វែងរក​បណ្ដា​កូនភព​ក្នុងខ្សែក្រវាត់ Kuiper ។ Dubbed 2015 RR245
ត្រូវបានគេរកឃើញ​​នៅក្នុងការ​ស្វែងរក​ប្រភព​របស់ផ្នែកខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ​(OSSOS)។
អាចនិយាយ​បានថា នេះគឺជា​ការរកឃើញ​ដ៏ធំមួយ​របស់ OSSOS ក្នុងចំណោមអាចម៍ផ្សាយ​ចំនួន
៥០០​ដែលបានរកឃើញកន្លងមក។

អ្នកវិទ្យា​សាស្ដ្រ​ថ្លែងថា Dubbed 2015 RR245 កំពុង​តែ​ធ្វើដំណើរ​ក្នុងតំបន់​ដែលជិត​បំផុត​។ តំបន់
នេះ អាចនឹងត្រូវគេ​រកឃើញ​ក្នុង​រយៈចម្ងាយ ៥ពាន់លាន​គីឡូម៉ែត្រ​ គិត​ពីព្រះអាទិត្យ​។​

ក្រុមអ្នកវិទ្យាសាស្ដ្រ​យល់ថា​ មានកូនភព​ជាច្រើនក្នុងប្រព័ន្ធព្រះអាទិត្យ​ ប៉ុន្តែ​ ពួកវាភាគច្រើន​ត្រូវ
បាន​បំផ្លាញ​ ឬរុញច្រាន​ឱ្យចេញទៅខាងក្រៅ នៅពេល​បណ្ដា​ភពធំជាងក្នុងប្រព័ន្ធព្រះអាទិត្យ ដើរ
ទៅដល់​ទីតាំង​បច្ចុប្បន្ន។ Dubbed 2015 RR245 គឺជាកូនភព​មួយ ដែលនៅមាន “ជីវិត” បន្ទាប់ពី
ដំណាក់កាល​នេះ ដូចទៅ​នឹង Ceres, Pluto, Haumea, Makemake និង Eris ដែល​ទាំងអស់នេះ
ត្រូវបានសហភាព​តារាសាស្ដ្រ​អន្តរជាតិហៅ​ថា កូនភព​ ក្នុងចំណោម​ផ្កាយ​រាប់ម៉ឺន នៅឆ្ងាយជាង
​ភពណិបទូន។

ក្រុមអ្នកស្រាវជ្រាវ​ព្យាករណ៍ថា Dubbed 2015 RR245 អាចជា​កូនភព​​ធំមួយដែល​នៅឆ្ងាយពី​ភព
ភ្លុយតូ ដូច​បណ្ដាកូន​ភព​ដែល​ត្រូវបានគេ​បង្កើត​ឡើងនៅក្នុងផែនទី។ ប៉ុន្តែ ការ​បង្ហាញខ្លួន​របស់
​តេឡេស្កូប​យក្សក្នុងពេលអនាគត អាច​នឹងជួយ​ឱ្យមនុស្សរកឃើញ​បណ្ដា​ភព​ដែលនៅឆ្ងាយ​ជាង
នេះ។

ប្រែសម្រួល ៖ តារា


Tags: ភព កូនភព ភ្លុយតូ ភព Dubbed 2015 RR245