CamNews

ភាពយន្ត 

"ម៉េណា? ស្នេហាឆ្លងចរន្ត" ទាំងរ៉ូមែនទិក ទាំងកំប្លែង ល្អឥតខ្ចោះ តាំងពីដើម ដល់ចប់ (មានវីដេអូ)

ភាពយន្ត ៖ ប្រិយមិត្ត មិត្តអ្នកអាន ជា  បេក្ខភាពដែលចូលចិត្ត  ទស្សនាខ្សែភាពយន្ត​ទើបមកដល់ថ្មី បែបកំប្លែង លាយឡំជាមួយនឹងឈុតឆាក ផ្អែមល្ហែម រ៉ូមែនទិក ដែរទេ ?  បើដូច្នេះមែន "May Who? ស្នេហាឆ្លងចរន្ត" នឹងមិនធ្វើឲ្យ លោកអ្នក    ខក បំណង​​  នោះទេ ពោល ជាខ្សែភាពយន្ត ទទួលបាន ការ ពេញនិយមខ្លាំង ជាមួយនឹង ដំណើរ    សាច់រឿងដ៏គួរអោយចាប់អារម្មណ៍ មានតាំងពីឈុតឆាក កំប្លែង សើចសប្បាយ លាយឡំជា មួយនឹងស្នេហាផ្អែមល្ហែមតាំងពីដើមដល់ចប់ ។

មានឆ្ងល់ទេ ថាតើ ម៉េណា ? ស្នេហាឆ្លងចរន្ត នឹងមាន ដំណើររឿង  យ៉ាង ណានោះ ស្របពេលដែល មានពាក្យស្លោកបានលើកឡើងថា បំរាម ៖ "ចរន្តភ្លើងខ្លាំង" ព្រោះ  នារីម្នាក់នេះ រំភើបចិត្តពេល ឆ្លង ចរន្តគ្រប់ពេលតែម្តង ។ ទាំងស្អាត ទាំងញញឹមស្រស់ តួស្រី ម៉េណា ? ស្នេហាឆ្លងចរន្ត នឹងធ្វើអោយ អ្នករាល់គ្នា ជក់ចិត្ត តាំងពីវិនាទីដំបូង រហូតដល់ចប់ ។ ជ្រាប   កាន់តែច្បាស់ និងដើម្បីកុំអោយ ខក ខាន តោះទៅទស្សនាទាំងអស់គ្នា នៅបណ្តា    រោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់ បញ្ជាំងចាប់ពីថ្ងៃទី ២៩ តុលា ២០១៥ នេះហើយ ។


គួរបញ្ជាក់ថា ប្រិយមិត្ត មិត្តអ្នកអាន ក៏ដូចជា បណ្តា អ្នកគាំទ្រ ភាពយន្ត "ម៉េណា? ស្នេហាឆ្លងចរន្ត" នឹងមានឱកាសជួប ដោយផ្ទាល់ តារាសម្តែងប្រុស    ស្រី នៃខ្សែភាពយន្ត នាពេលអនាគតដ៏ខ្លីខាង មុខនេះ ក្នុង   កម្មវិធី Star Tour អំឡុងថ្ងៃទី ២  និង ទី ៣ ខែវិច្ឆិកា ២០១៥ នៅ  តាមបណ្តារោងកុន ទំនើប ក្នុងរាជធានីភ្នំពេញ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕


Tags: National news local news social news Cambodia Khmer Asia Phnom Penh