CamNews

សំណើច 

សំណើច រឿង៖ បាត់ញើស

ថ្ងៃនេះធាតុអាកាសក្តៅស្អុះស្អាប់ជាងធម្មតា តាចឹមបែកញើសជោកខ្លួន ហើយគាត់ក៏ហៅចៅរបស់គាត់ អោយយកផ្លិតមកបក់អោយគាត់ៈ
តាចឹមៈ មើល៏ចៅ ! ចៅឯងយកផ្លិតមកបក់អោយតាបន្តិចមើល៏!


ចៅក៏យកផ្លិតមកអង្គុយបក់អោយតារបស់ខ្លួន។ មួយសន្ទុះក្រោយមក តាចឹម ក៏លាន់មាត់ៈ
យីអម្បាញ់មិញឃើញញើសតាច្រើនណាស់ ឥឡូវបាត់ទៅណាអស់រលីង!
ចៅតាចឹមៈ បាទតា! អម្បាញ់មិញវានៅលើខ្លួនលោកតា តែអីឡូវវាមកនៅលើខ្លួនចៅម្តង ហើយតាមមើលទៅនៅលើខ្លួនចៅសុទ្ធតែញើស!
តាចឹមៈ !?!?!?!?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke