CamNews

កីឡាជាតិ 

កីឡា​ករប្រដាល់សេរីដ៏ល្បី «ផាន់ ផាណាត» ចង-ក សម្លាប់ខ្លួន​ចោលកូន​៣នាក់ និងឪពុកម្ដាយ​ជរា ក្រោយ​លេចឮ..

(បន្ទាយមានជ័យ)៖ កីឡាករប្រដាល់សេី «ផាន់ ផាណាត» ​​​ល្បីមួយរូបប្រចាំប្រទេស​កម្ពុជា ធ្លាប់បានប្រើកណ្តាប់ដៃដ៏ប៉ិនប្រសព្វ ធ្វើ​ឲ្យដៃគូរសន្លប់ជាច្រើននាក់ រហូតប្រកួ​តបានខ្សែក្រវ៉ាត់៣​ និងប័​ណ្ណសរសើរជាច្រើន​​នោះ ស្រាប់តែ​ខូចចិត្តព្រោះ​ប្រពន្ធផិតក្បត់ ដាច់ចិត្តចង-ក សម្លាប់ខ្លួនចោលកូនប្រុសស្រី៣នាក់ និងឪពុកម្តាយចាស់ជរាដើរមិនរួច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅ​យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅ​ខាងកើតផ្សារមង្គលបូរី ស្ថិតក្នុងភូមិលួង ឃុំឬស្សីក្រោ​ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រស់​ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ ផាណាត អាយុ៣៦ឆ្នាំ។ គ្រួសាររបស់សាកសព រៀបរាប់ថា ​ផាន់ ផាណាត ជា​កីឡាករ​២៥ឆ្នាំកន្លងមកហើយ ធ្លាប់ហាត់នៅខ្លឹបគុជជលសាកីឡា ហើយចូលរួមប្រគួតអស់រយៈពេល២៥ឆ្នាំ កន្លងមកនេះធ្លាប់ប្រកួ​តបានរាប់រយដងតាំងជំនាន់លោក នួន​​ ភីរម្យ លោក​អេ ភូថង មកម៉្លេះ​ហើយបានទទួលខ្សែក្រវ៉ាត់៣ស្ថាប័ន និងប័ណ្ណសរសើរ ពីសមាគមន៍កីឡាជាច្រើនទៀត។

ក្រុមគ្រួសារបានបញ្ជាក់ថា ផាន់ ផាណាត ឈឺបានមករស់នៅជាមួយឪពុកម្តាយ នៅស្រុកមង្គលបូរីនេះជិត១ឆ្នាំមកហើយ នៅមុនពេលកើតហេតុនោះ ផាន់ ផាណាត បានទូរស័ព្ទទៅប្រពន្ធ និងកូនរស់ភ្នំពេញដើម្បីសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីចំងាយ ស្រាប់តែប្រពន្ធទូរស័ព្ទមកវិញថា «ខ្ញុំមានប្តីថ្មីហើយ សូមបងដាច់ចិត្តពីខ្ញុំទៅ»​ ប្រពន្ធមិននិយាយហេតុផល ពីរឿងខ្លួនមានប្តីថ្មីឡើយ បើចង់ដឹងសួរប្តីថ្មីខ្លួនទៅ។

គ្រួសារថា ចាប់ពីថ្ងៃនោះមក ផាន់​​ ផាណាត ខូចចិត្តយ៉ាងខ្លាំងរហូតមកដល់ថ្ងៃកើតហេតុនោះ ចេះតែនិយាយប្រាប់ឪពុកម្តាយថា «ខ្ញុំមិនរស់នៅតទៅទៀតទេ​» ពេលនោះពួកគាត់​ចេះតែលោម​លួមកូនបើស្លាប់ តើឪពុកម្តាយមានអ្នកណាចិញ្ចឹម។ លុះនៅយប់កើតហេតុ ពួកគាត់បានចុះក្រោម​ផ្ទះ​ មួយសន្ទុះ​សោះស្រាប់តែ ផាន់ ផាណាត បានយកក្រម៉ាមកចង-ក នៅលើផ្ទះស្លាប់ភ្លាមៗ។

ស្របពេលនោះដែរ ឪពុកម្តាយរបស់កីឡា​ករ ​ផាន់ ផាណាត បានលើកម្រាមដៃដប់សំពះអង្វរដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ក្រុងស្រុក ក្រៅស្រុក ព្រមទាំងប្រជាពលរដ្ឋ ទូទាំងប្រទេស មេត្តាជួយគាត់ផងគ្រួសារគាត់ក្រណាស់ គ្មានលុយកាត់ធ្វើបុណ្យសពឲ្យកូនប្រុស​ជាទីស្រឡាញ់ឡើយ​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: local sport news