ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona ហើយជាម្ចាស់ពានរង្វាន់បាល់មាស ៤ រដូវកាលផងដែរ នេាះ បានធ្វើការបកស្រាយ និង ផ្ដាច់មហិច្ឆិតាក្រុមទាំងឡាយដោយការសម្រេចចិត្ដចុងក្រោយថា កីឡាករមិនចាកចេញពី Barcelona ជាដាច់ខាត ។
Lionel Messi វ័យ ២៧ ឆ្នាំបានទទួចប្រាប់អ្នកការសែតថា រូបគាត់មិនចង់ចាកចេញពី ក្រុមចាស់ឡើយ ហើយគាត់ក៏បានទាមទាឲ្យ ថ្នាក់ដឹងនាំក្រុម លោក Luis Enrique បោះបង់ចោលពាក្យកុហក់ទាំងឡាយដែលកើតមាន ថាគាត់ចង់ចាកពីក្រុមទៀតទៅ ។
មានរបាយការណ៍ជាច្រើន បានចុះផ្សាយជាបន្ដបន្ទាប់គ្នាថា កីឡាករមានបំណងចាកចេញ Barcelona ក្រោយពីទទួលរងការ ប៉ះទង្គិចគ្នាជាមួយថ្នាក់ដឹកនាំ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បណ្ដាក្លឹបជាច្រើនក្នុងទឹកដី Premier League ព្យាយាមអូសការចាប់អារម្មណ៍ រហូតដល់លេចឮដំណឹង ថាកីឡាករបានស្រែកប្រាប់ពីតម្លៃខ្លួន ដល់ទៅ ៥០០ លានផោន ប៉ុន្ដែត្រូវ Chelsea ផ្អាកការសម្រេច ហើយចរចារគ្នាត្រឹម ៤០០ លានផោន ។
ប្រភពព័ត៌មានបានបន្ដទៀតថា រួបគាត់មិនដែលមានបំណងចង់ចូល បណ្ដាក្លឹបក្នុងទឹកដី Premier League ឡើយ សូម្បីតែ Chelsea ឬ Manchester City ។ គាត់តែងតែមានការធុញថប់និងពាក្យចរចាមរាមជាច្រើន ដែលលើកឡើងពីការចាកចេញរបស់ គាត់ ហើយម្យ៉ាងវិញទៀត គាត់មិនចង់ឲ្យមានការដោះដូរ កីឡាករ នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី