CamNews

កីឡាអន្តរជាតិ 

អ្នកគាំទ្រក្លឹប Bayern Munich ក្រពុលមុខនឹង តម្លៃសំបុត្រចូលទស្សនាឡើងថ្លៃ ក្នុងពហុកីឡដ្ឋាន Emirates

ព័ត៌មានកីឡា៖ អ្នកគាំទ្រក្លឹប Bayern Mounich ជាច្រើននាក់ សុទ្ធសឹងតែទាំងអស់ មិនសប្បាយចិត្ដនឹងលទ្ធផល ប្រកួតឡើយ និងមិនត្រឹមតែប៉ុណ្ណោះទៀតសោត រឿងហេតុមុនការចូលរួមប្រកួត ដែល​សំបុត្រចូលទស្សនា ឡើងថ្លៃដល់ករ ហួសឆ្ងាយដាច់ពីប្រទេសអាល្លឺម៉ង់។ 

៥នាទីដំបូងនៃការចាប់ផ្ដើមការប្រកួត ក្រុមអ្នកគាំទ្ររបស់ក្លឹប Bayern Munich មិនបានសុខចិត្ដទៅចូលទៅអង្គុយតាមកៅអីរៀងខ្លួនដែលបានកក់សំបុត្រនោះទេ ដោយឡែកពួកគេបានធ្វើការប្រឆាំង នឹងតម្លៃសំបុត្រ​ដែលឡើងថ្លៃ ខ្ពស់ជាងគេជាងឯង ក្នុងទឹកដីអឺរ៉ុប ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ telegraph បាន​ឲ្យដឹងផងដែរថា មិនត្រឹមតែ អ្នកគាំទ្រក្រុមភ្ញៀវនោះទេ​ ដែលមិនពេញចិត្ដ បើសូម្បីតែអ្នកនៅក្នុងទឹកដីតែមួយ ក៏ចូលរួមតវ៉ាប្រឆាំងនឹងតម្លៃសំបុត្រនោះដែរ ។​​ តាមការឲ្យដឹង តម្លៃសំបុត្រចូលទស្សនា គឺ ១០០ ដុល្លារ ត្រូវនឹង ៦៤ ផោន ក្នុងមួយនាក់ ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយ ៥នាទីបន្ទាប់ អ្នកគាំទ្រ ក្នុងស្រុកនឹង ក្រៅស្រុក ក៏បានចូលអង្គុយកន្លែងវិញ ។ 

យោងតាមការវាយតម្លៃ និងស៊ើបអង្កេតរបស់ ប៊ីប៊ីស៊ី បានបង្ហាញផងដែរថា ពហុកីឡដ្ឋាន Emirates គឺលក់​សំបុត្រថ្លៃជាងគេបង្អស់ ដែលតម្លៃពេលខ្លះអាចឈានទៅដល់ ៩៧ ផោន សម្រាប់សំបុត្រមួយសន្លឹក ។ 

ដោយ៖ អឿ អ៊ុយ

 

 


Tags: Sport News Arsenal Bayern Munich