CamNews

ព័ត៌មានអន្តរជាតិ 

ថៃមិនស្វាគមន៍ ក្រុមអាវលឿង ធ្វើបាតុកម្មទាមទារ ប្រាសាទព្រះវិហារ

ប្រជាជនថៃមួយក្រុម នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានប្រមូលផ្តុំគ្នាក្នុងស្រុក ខាន់
ថារឡាក់ ខេត្ត ស៊ីសាកេត ប្រឆាំងក្រុម Dharma Yatra ឬហៅថា ក្រុមអាវលឿង ដែលបានរៀប
ចំវេទិកាក្នុងតំបន់ពួកគេរស់នៅ ដើម្បីថ្លែងទាមទារប្រាសាទព្រះវិហារ។

យោងតាមទីភ្នាក់ងាសារព័ត៌មាន Bangkok Post ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងដោយ
លើកឡើង នូវសំដីរបស់អ្នកភូមិថា ពួកគេមានការភ័យខ្លាចទង្វើរបស់ក្រុមអាវលឿង ដែលអាចជា
ការជំរុញឲ្យកើតមាននូវ អំពើហិង្សាប្រឈមគ្នារវាងប្រទេសកម្ពុជា និងថៃ ហើយជាលទ្ធផល ពួកគេ
ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ដូចដែលព្រឹត្តិការណ៍ធ្លាប់កើតមានកន្លងមក។

ក្រុមអាវលឿង ដែលមានគោលដៅក្នុងការការពារដែនអធិបតេយ្យភាពរបស់ថៃ ដែលដឹកនាំដោយ
លោក Sri-ngam នាព្រឹកថ្ងៃអាទិត្យនេះ បានរៀបចំវេទិកានៅ Ban Sok Kha Pom បន្ទាប់មកមេដឹកនាំ
របស់ក្រុមនេះ បាន ធ្វើសេចក្តីថ្លែងការណ៍ ដើម្បីទាមទារប្រាសាទព្រះវិហារ។

ទង្វើនេះបានជំរុញឲ្យអ្នកភូមិប្រមាណ៥០នាក់ ប្រមូលផ្តុំគ្នា នៅក្បែរវត្ត ដែលនៅចម្ងាយប្រមាណជា
៥០០ម៉ែត្រ ពីវេទិការបស់ក្រុមអាវលឿង ព្រមទាំងបានទាមទារឲ្យក្រុមនេះ បញ្ឈប់សកម្មភាពរបស់
ខ្លួន។ គួរបញ្ជាក់ថា រហូត ដល់រសៀលថ្ងៃអាទិត្យនេះ ក្រុមអ្នកភូមិ និងក្រុមអាវលឿង នៅតែបន្តប្រ
ឈមមុខដាក់គ្នាទៅវិញទៅមក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ