CamNews

កីឡាអន្តរជាតិ 

Sergio Ramos ធ្វើឲ្យ Man United ខកចិត្ដជាខ្លាំង នឹងការសម្រេចចុងក្រោយ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Man United ខកចិត្ដជាខ្លាំងនឹងដំណើរទីផ្សារកីឡាករ ខ្សែការពារ Real Madrid ដែលបានយល់ព្រមទទួលកិច្ចកុងត្រាថ្មីពីក្លឹប បន្ដរហូតដល់ទៅឆ្នាំ ២០២០ ។ 

Sergio Ramos បានបញ្ចប់ក្ដីសង្ឃឹមរបស់ Man United ដែលទទួចចង់បានកីឡាករ​អស់រយៈពេល មួយរដូវកាល​ទៅហើយ ដោយហេតុកីឡាករ​បានទទួលកិច្ចកុងត្រាថ្មីពីក្លឹប Real Madrid ដែលមានរយៈពេលរហូតដល់ ទៅ​ ២០២០ ក្នុងតម្លៃប្រចាំរដូវកាល គឺ ៩លានផោន ។​ កន្លងមក Sergio Ramos បានដិសេធននឹង ការផ្ដល់ឲ្យរបស់​ក្លឹប ជាច្រើនដងណាស់ទៅហើយ ហើយស្របពេលនោះ កីឡាករក៏ទៅទាក់ទង​ ជាមួយក្លឹប Man United ដើម្បីផ្ទេរចេញ ទាំងដែលកីឡាករ​បានយល់ព្រមជាពាក្យសម្ដីផ្ទាល់ខ្លួនជាមួយលោក​ Louis Van Gaal ប៉ុន្ដែផ្ទុយ​ទៅវិញ នៅពេលនេះកីឡាករ ក៏បានយល់ព្រមសាជាថ្មីជាមួយ Real Madrid បោះ​បង់​ចោល គំនិតផ្ទេរទៅ​កាន់ Man United ។ 

 ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Sergio Ramos Real Madrid