CamNews

តារា 

ខ្សែប្រយុទ្ធ Bayern Munich និងក្រុមជម្រើសជាតិ អាល្លឺម៉ង់ ចង់ផ្ទេរចូល Man United តែទាស់ បញ្ហាបន្ដិច

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធស្នូលដ៏រឹងមាំ របស់ក្លឹប Bayern Monich គឺកីឡាករ Thomas Muller មានបំណងចង់​ផ្ទេរចូលមកកាន់ទឹកដី Man Uited ក្នុងតម្លៃខ្លួន ៦០លានផោន ប៉ុន្ដែត្រូវជាប់បញ្ហាដោះស្រាយជាមួយក្លឹបដោយ​ផ្ទាល់ ចំពោះសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ លើដំណើរទីផ្សារមួយនេះ ។ 

ខ្សែប្រយុទ្ធជម្រើសជាតិ អាល្លឺម៉ង់ និងជាស្នូលដ៏រឹងមាំរបស់ ក្លឹប Bayern Munich ត្រូវបាន លោក​ Louis Van Gaal ធ្លាប់ចូលសួរទីផ្សារផ្ទេរចេញរួចម្ដងហើយ ដោយលោក ហ៊ានឲ្យតម្លៃរហូតដល់ទៅ ៦០ លានផោន នឹងប្រាក់ខែសម្រាប់កីឡាករ គឺ ១លានផោនក្នុងមួយខែ និងចុះក្នុងបញ្ជីកីឡាករដែលឆ្នើមប្រចាំក្រុម ជាមួយកិច្ចកុងត្រារយៈពេលវែង ថែមទៀតផង ប្រសិនជាកីឡាករ យល់ព្រមចាកចេញពី Bayern Munich ។ Thomas Muller ធ្លាប់មានទំនាក់ទំនងជាមួយលោក Louis Van Gaal តាំងពីលោក បានដឹកនាំក្លឹប Bayern Munich មកម្ល៉េះ ព្រោះកីឡាករ Thomas Muller ឈរជើងក្នុងក្លឹប Bayern Munich តាំងតែពីនៅក្នុងក្រុម យុវជន។ ហើយ​ឱកាសផ្ទេរចេញនេះ ក៏ស្ថិតក្នុងក្ដីស្រម៉ៃរបស់កីឡាករផងដែរ ប៉ុន្ដែកីឡាករត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងជាមួយ​ថ្នាក់ដឹកនាំក្លឹបសិន មុនពេលចាកចេញ។ 

ដំណើរទីផ្សារផ្ទេរចូល Man Untd របសកីឡាករ Thomas Muller ត្រូវចប់ ត្រឹមពាក្យសម្ដីរបស់ លោក​ Karl-Heinze Rummenigge ដែលជាមន្ដ្រីគ្រប់គ្រងក្នុងក្លឹប Bayern Munich បានអះអាងថា លោក និង អ្នកឯទៀត មិនអនុញ្ញាតឲ្យ លក់កីឡាករទៅកាន់ Man United បន្ដទៀតឡើយ ក្នុងរដូវកាលតែមួយ បន្ទាប់ពី កីឡាករ Bastian Schweinsteiger ដែលក្លឹបធ្លាប់លក់ក្នុងតម្លៃខ្លួន ១០ លានផោនទៅឲ្យ Man United ។ ហេតុនេះហើយ​ប្រសិនជាកីឡាករចង់ផ្ទេរទៅកាន់ Man United នោះ ត្រូវដោះស្រាយរឿងនេះជាមុនសិន ទើបអាចផ្ទេរបាន។ 

កីឡាករ Thomas Muller ត្រូវបានភ្នាក់ងារទីផ្សារកីឡាករ អះអាងថា គឺ​ជាមុខសញ្ញាសំខាន់បំផុត របស់ Man United ក្នុងរដូវកាលនេះ ហើយក្លឹបក៏ត្រៀមលុុយជាស្រេចដោយហ៊ាន បំបែកកំណត់ត្រាកញ្ចប់ថវិការប្រចាំ​ក្លឹបទៀតផង ឲ្យតែទិញបានកីឡាករ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Thomas Muller Bayern Munich Man United