ព័ត៌មានកីឡា៖ ក្លឹប Man United គ្រោងនឹងបន្ដយន្ដការបញ្ចុះបញ្ចូល កីឡាករអ្នកចាំទីរបស់ខ្លួន ជាថ្មីទៀតហើយ ក្រោយពីបរាជ័យនឹងការ ផ្ទេរទៅកាន់ Real Madrid កាលពីចុងរដូវកាលមុននេះ ។
David De Gea បានបរាជ័យក្ដីស្រម៉ៃរបស់ខ្លួន ដែលចង់ផ្ទេរទៅកាន់ Real Madrid ដោយខកខានពេលវេលា ចំពោះការរៀបចំរវាងក្លឹបទាំងពីរ ខណៈដែលតម្លៃខ្លួនយល់ព្រមព្រៀងគ្នារួចហើយ គឺ ២៩ លានផោន ។ ទន្ទឹមនឹងការខកខានយ៉ាងដូច្នេះ ក្លឹប Man United គ្រោងនឹងធ្វើការ បញ្ចុះបញ្ចូល កីឡាករ ដើម្បីសម្រេចកិច្ចកុងត្រាថ្មីទៀត ផ្អាកគម្រោងផ្ទេរទៅកាន់ Real Madrid ។ Man United កាលកន្លងមកធ្លាប់ត្រូវបាន David De Gea បដិសេធមិនព្រមទទួលកិច្ចកុងត្រាថ្មីជាច្រើនដងមកហើយ ហើយឥលូវ គ្រោងនិងផ្ដល់ឲ្យម្ដងទៀតដែលធ្វើឡើងនៅខែ តុលាខាងមុខ តើជឿជាក់ដែរទេថា កីឡាករនឹងទទួលយកនូវកិច្ចកុងត្រាថ្មីនោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express