ភ្នំពេញៈ គិតរហូតមកដល់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ គឺជាថ្ងៃដាក់បិណ្ឌ១១ ហើយ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ហើយនៅក្នុងនោះ តារាចម្រៀងបុរសរូប សង្ហារ ដែលមានស្រុកកំណើត នៅខេត្តកំពង់ចាម លោក ខេមរៈ សេរីមន្ត ថ្មីៗនេះបានបង្ហាញ បទចម្រៀងមួយបទមានចំណងជើងថា “ភទ្របទបុណ្យភ្ជុំ” ទុកជាចំណងដៃក្នុង ឱកាសបុណ្យ ភ្ជុំនេះ ដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរ។
តាមរយៈបទចម្រៀងមួយបទច្រៀង ដោយតារាចម្រៀង ក្នុងផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត មានចំណងជើងថា “ភទ្របទបុណ្យភ្ជុំ” នៅក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ មានភាពប្លែក អារម្មណ៍ខុសពី បទចម្រៀងមុនរបស់លោក ដោយតារាចម្រៀងរូបនេះ បានបកស្រាយចម្រៀងជា ការច្រៀងចាប៉ីជាលើកដំបូង។
ចង់ដឹងថាបទចម្រៀងមួយបទនេះ បង្កប់អត្ថន័យពិរោះរណ្តំចិត្ត និងមានភាពប្លែកអារម្មណ៍ យ៉ាង ណា នៅពេលដែល តារាចម្រៀង ខេមរៈ សេរីមន្ត ច្រៀងចាប៉ីជាលើកដំបូងនោះ តោះទៅ ទស្សនា ជាមួយ Looking TODAY ទាំងអស់គ្នា ៕