ថ្មីៗនេះ Ronaldo បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលនិយាយថា”មិនសប្បាយចិត្ត” ធ្វើឲ្យផ្ទៃ
ក្នុង Real មានបញ្ហារង្គោះរង្គើ។ ដើម្បីធ្វើឲ្យតារាបាល់ទាត់ព័រទុយហ្គាល់ម្នាក់នេះសប្បាយចិត្ត
ឡើងវិញ Real បានស្វែងរកដំណោះស្រាយ ដោយធ្វើកិច្ចសន្យាថ្មីជាមួយនឹងប្រាក់បៀវត្សច្រើន
ជាងមុនយ៉ាងច្រើន។
Ronaldo ទាមទារ 100% សិទ្ធិផ្តាច់មុខនៃរូបភាព
តាមប្រភពពីសារព័ត៌មានអេស្បាញបានឲ្យដឹងថា Ronaldo និង ថ្នាក់ដឹកនាំ Real បានអង្គុយនៅ
តុចរចាមួយ ប៉ុន្តែសព្វថ្ងៃភាគីទាំងសងខាងនៅទាន់រកបានដំណោះស្រាយរួមមួយបាននៅឡើយ
ទេ គឺវានៅជាប់គាំងនឹងបញ្ហាលុយកាក់។ Ronaldo បានធ្វើឲ្យថ្នាក់ដឹកនាំ Real បើកភ្នែកធំៗ នៅ
ពេលដែលស្នើសុំទទួលយកលុយ 100% ពីសិទ្ធិផ្តាច់មុខនៃរូបភាពរបស់ខ្លួន។ នៅ Bernabeu
តាម”ច្បាប់ Beckham” សិទ្ធិផ្តាច់មុខនៃរូបភាពរបស់កីឡាករត្រូវបានចែក 60-40 (កីឡាករទទួល
បាន 60%, ក្លឹបទទួលបាន 40%)។
Real ពិតជាមិនអាចទទួលយកបាននូវសំណើរបស់ Ronaldo ព្រោះថាបើសិនជាធ្វើដូច្នេះ ពួកគេ
នឹងធ្វើឲ្យមានការជះឥទ្ធិពលអាក្រក់ដល់កីឡាករផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ហើយ
នឹងធ្វើឲ្យហិរញ្ញវត្ថុរបស់ក្លឹប ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ កីឡាករដទៃផ្សេងទៀតនៅ Real សុទ្ធ
តែមានកិច្ចសន្យាពាណិជ្ជកម្មជាមួយចំនួនទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ហើយទឹកប្រាក់ដែលទទួល
បានពីសិទ្ធិផ្តាច់មុខនៃរូបភាពរបស់កីឡាករ គឺជាប្រាក់ចំណូលដ៏ច្រើនមួយក្នុងចំណោមចំណូលដទៃ
ផ្សេងទៀតរបស់ Real ៕
ដោយ៖ សិលា
ប្រភព៖ 24h