CamNews

តារា 

Little PSY ប៉ះ​គ្នា​ជា​មួយ Little Beyonce ញាក់​សាច់​នៅ​លើ​ឆាក​តន្ត្រី (Video Inside)

ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានមហាជនអ្នកប្រើប្រាស់ ឃើញ
វីដេអូឃ្លីបមួយ ដែលមានរយៈពេលជាង២នាទី បង្ហាញពីការបញ្ចេញក្បាច់រាំ របស់កុមារប្រុស
ស្រីពីរនាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជា Little PSY និង Little Beyonce បានចាប់ដៃគូជា
មួយគ្នា រាំនៅលើឆាកតន្ត្រី ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។

នៅក្នុងវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង បណ្តាញសង្គម
ដ៏ពេញនិយមមួយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញការបញ្ចេញក្បាច់រាំ ដ៏រស់រវើក
របស់ពួកគេបែបនេះ ។ មិនតែប៉ុណ្ណោះ បើយើងសង្កេតមើល នៅក្នុងវីដេអូឃ្លីបនេះដែរ គេបាន
ឃើញទស្សនិកជន និងតារាចម្រៀងប្រុសស្រី របស់កូរ៉េ មានការគាំទ្រហ៊ោរកញ្រ្ចៀវយ៉ាងខ្លាំង
ចំពោះ Little PSY និង Little Beyonce ដែលបានបញ្ចេញក្បាច់រាំ នៅលើឆាកតន្រ្តី ។

លើសពីនេះទៅទៀត សូម្បីតែវីដេអូឃ្លីបមួយនេះ ក៏ត្រូវ បានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
សង្គមហ្វេសប៊ុក ចុច Like និង Shear ជាច្រើននាក់ផងដែរ ។

ចងដឹងថា Little PSY និង Little Beyonce បញ្ចេញក្បាច់រាំកក្រើក នៅលើឆាកយ៉ាងណានោះ សូម
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Litle PSY Litle Beyonce entertainment korean stars