CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមជនជាតិចិន​ ដែលរងការ វាយប្រហារ ដោយបាតុករ វៀតណាម បានមកដល់ផែ មាតុប្រទេសហើយ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ វេលាមុននេះ បន្តិច បានចេញសម្រង់អត្ថបទ សារព័ត៌មានអោយដឹងថា ក្រុមជនជាតិចិន   មួយក្រុម  ដែលធ្លាប់បានទទួលរងនូវ ការវាយប្រហារ ដោយសារតែ អំពើហឹង្សា ប្រឆាំងចិន  នៅវៀតណាមនោះ   ជាលទ្ធផល ពួកគេបានមកដល់ផែក្រុង ជាប់មាត់សមុទ្រ Haikou នាព្រឹកថ្ងៃអង្គារនេះហើយ ។

ក្រោយពីចំណាយពេលធ្វើដំណើរ តាមផ្លូវទឹក ជិត ២០ ម៉ោង  ក្រុមកម្មករជនជាតិចិន ទាំង ៩៨៩ នាក់ មកពីសហគ្រាសរោងចក្រចិន ៥ កន្លែងផ្សេងៗពីគ្នា  បានមកដល់ផែ Xiuying ក្រុង Haikou  ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ  ព្រឹកមិញនេះ វេលាម៉ោង ៩ និង ១១ នាទីព្រឹក ។ 

គួរបញ្ជាក់ថា វិនាទី នៃដំណើរវិលទៅស្រុកកំណើតលើកនេះ គេឃើញមាន បដា ជាច្រើនលើកឡើង អោយដឹងថា ស្វាគមន៍ មកកាន់ស្រុកកំណើតវិញ ។ លោក     Yu Jianwu  បុគ្គលិកបម្រើការអោយ សហគ្រាសថាមពលចិនមួយកន្លែង បញ្ជាក់អោយដឹង ជាលទ្ធផល ពួកយើងបានត្រលប់មកដល់ ស្រុកកំណើតវិញហើយ ពួកយើងពិតជាមានអារម្មណ៍ធូរស្រាលជាខ្លាំង បន្ទាប់ពីបានឈរជើងនៅ លើនាវាសង្គ្រោះ ។

ខណៈបានវិលត្រលប់មកដល់ ដីស្រុកកំណើតវិញ  បណ្តាជនជាតិក្រុមនេះ  នឹងត្រូវបញ្ជូនបន្តតាម រយៈមធ្យោបាយធ្វើដំណើរ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក អោយទៅដល់គេហដ្ឋានរបស់ពួកគេវិញ ក្រោយពីជំនួបកិច្ចប្រជុំផ្លូវការ ជាមួយនឹងមន្រ្តីប្រចាំតំបន់ ។

គួររំឭកថា វេលាម៉ោង ១១ និង ២៥ នាទីថ្ងៃដដែល ក្រុម  ជនជាតិចិន  មានគ្នាដល់ទៅ ៩១៩ នាក់ បានមកដល់កំពង់ផែ Xiuying ស្របពេលដែលនាវា ពីរគ្រឿងផ្សេងទៀត នឹងមកដល់ប្រទេសចិន នៅវេលាថ្ងៃរសៀល ថ្ងៃអង្គារនេះ ជាមួយក្រុមកម្មករ ជនជាតិចិន ទាំង ១,៦៤៥ នាក់ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ រដ្ឋាភិបាលប្រទេសចិន បានបញ្ជូន នាវា សង្គ្រោះ ៤ គ្រឿង ទៅវៀតណាម ដើម្បីជម្លៀសពលរដ្ឋខ្លួន រាប់ពាន់នាក់​មកកាន់ប្រទេសវិញ​ ក្រោយពីផ្ទុះកុបកម្ម ទូទាំងប្រទេសវៀតណាម ប្រឆាំងចិន ស្តីពី ជម្លោះសមុទ្រចិនខាងត្បូង ដោយ នៅក្នុងនោះ ការផ្ទុះកុបកម្មលើកនេះ បានបណ្តាលអោយជនជាតិចិន  ២ នាក់ស្លាប់ ខណៈរាប់រយ នាក់ផ្សេងទៀត របួស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam China Beijing Hanoi