CamNews

ព័ត៌មានអន្តរជាតិ 

តើ​កូ​រ៉េ​ខាង​ជើង នឹង​បាញ់​​សាកល្បង​មីស៊ីល​ឬ​អត់ ពេល​លោក ដូ​ណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានា​ធិប​តី?

(បរទេស)៖ ដូចដែលធ្លាប់ដឹងរួចមកហើយថា ប្រទេសកូរ៉េខាងជើងធ្លាប់កោតសរសើរ ពីលោក ដូណាល់ ត្រាំ ថា ជា​មេដឹកនាំដែលចេះយល់កាលៈទេសៈ បន្ទាប់ពីលោក ត្រាំ កាលពីអំឡុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតធ្លាប់បានលើក​ឡើងថា លោកចង់អង្គុយញុំាហេមប៊ឺហ្គឺរួមតុផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន ដែលជាសញ្ញាបង្ហាញថា អនាគតរដ្ឋបាល របស់គណបក្សសាធាណរដ្ឋ អាចនឹងកសាងទំនាក់ទំនងល្អឡើងវិញ ជាមួយទីក្រុងព្យុងយ៉ាង។



ប្រការនេះអាចធ្វើឲ្យ​គេសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងផ្លាស់ប្តូរចិត្ត មិនបាញ់សាកល្បងមីស៊ីល នៅពេលប្រកាស​លទ្ធផលថា នរណាជាប្រធានាធិបតីនោះឡើយ ប៉ុន្តែបើសិនជា​ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានជំហរប្រឆាំង​កូរ៉េខាងជើង ជាប់ឆ្នោតនោះ ភាគរយនៃការបាញ់មីស៊ីលក្នុង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះគឺខ្ពស់បំផុត។ ដូច្នេះចម្លើយ គឺមានតែរង់ចាំដល់លទ្ធផលចុងក្រោយ នៃការរាប់សន្លឹកឆ្នោតគ្រប់រដ្ឋទាំងអស់ នៅអាមេរិក​ប៉ុណ្ណោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite