CamNews

ព័ត៌មានអន្តរជាតិ 

ភូមិលក់អាវុធ ជាកន្លែងដែល AK-47 មានតម្លៃថោកជាងស្មាតហ្វូន

នៅក្នុងភូមិ Darra Adam Khel កាំភ្លើង AK-47 ត្រូវបានដាក់លក់ក្នុងតម្លៃ ១២០ដុល្លារអាមេរិក
តម្លៃនេះមិនស្មើនឹងស្មាតហ្វូនមួយគ្រឿងផង។

ហាងលក់អាវុធមួយកន្លែង​នៅភូមិ Darra Adam Khe


Darra Adam Khel ជាភូមិតូចមួយនៅប៉ាគីស្ថាន ជិតព្រំដែន អាបហ្គានីស្ថាន ត្រូវបានគេចាត់
ថាជាទីផ្សារងងឹតលក់អាវុធតម្លៃទាបបំផុតក្នុងតំបន់។ ក្រៅពីប្រភេទកាំភ្លើង Rifle ដែលមាន
កម្លាំងខ្លាំង និងងាយស្រួលប្រើដូចជា AK-47 ជាដើម មានតម្លៃប្រហែល ១២០ដុល្លារ អ្នកទិញក៏
ងាយស្រួលក្នុងការស្វែងរកប្រភេទកាំភ្លើងដទៃ ដូចជា កាំភ្លើងយន្តខ្នាតតូច និងកាំភ្លើងខ្លីផងដែរ
នេះបើតាមគេហទំព័រ Mirror។

បច្ចុប្បន្ន មានហាងលក់កាំភ្លើងរាប់រយកន្លែង នៅក្នុងតំបន់នេះ។ វិស័យឧស្សាហកម្មដែលត្រូវបាន
គេចាត់ទុកថា ជាមុខរបរតកូនតចៅនេះ ថ្វីបើខុសច្បាប់ ប៉ុន្តែ រដ្ឋាភិបាល ទើបតែចាប់ផ្ដើម
បង្រាបកាលពីពេលថ្មីនេះប៉ុណ្ណោះ។

Khattab Ghoul ម្ចាស់ហាងលក់កាំភ្លើងម្នាក់ ឱ្យដឹងថា ៖ “នេះគឺជាកាំភ្លើងយន្ដខ្នាតតូច MP5។
ខ្ញុំបានផលិតវាក្នុងរយៈពេល ២០ឆ្នាំមកនេះ និងលក់ក្នុងតម្លៃ ៦៦ដុល្លារ ទាបជាងបណ្ដាស្មាតហ្វូន
មួយចំនួន។ ប្រាក់ចំណាយសម្រាប់ការផលិត ក៏មានតម្លៃទាប គឺប្រហែល ៤៤ដុល្លារអាមេរិក”។

កន្លែងផលិត​អាវុធ​មួយ​កន្លែង​នៅក្នុងភូមិ


ការរកស៊ីលក់ដូរអាវុធ បានចាប់ផ្ដើមតាំងពីទសវត្សរ៍ទី៨០ នៅពេលសូវៀត បានបញ្ជូនកងទ័ព
មកកាន់អាបហ្គានីស្ថាន ដើម្បីទប់ទល់នឹង Mujahideen ក្រុមប្រឆាំងដែលត្រូវបានគាំទ្រដោយ
អឺរ៉ុប។ នៅពេលសូវៀតដកទ័ព ក្រុមអ្នកផលិត និងអ្នកលក់កាំភ្លើង ក៏ចាប់ផ្ដើមលក់អាវុធឱ្យក្រុម
តាលីបង់។

Muzzamil Khan អ្នកផលិតអាវុធម្នាក់ ដែលបានរកស៊ីអស់រយៈពេល ៣០ឆ្នាំ ថ្មីៗនេះ បានកាត់
បន្ថយការផលិត ព្រោះថា តម្រូវការបានថយចុះ។

“ការផលិតមានភាពងាយស្រួល រហូតមកដល់ពេលកងទ័ពប៉ាគិស្ថាន លួកដៃ” នេះបើតាមសំដី
របស់ Muzzamil Khan។ ការធ្វើអន្តរាគមន៍របស់កងទ័ព បានបណ្ដាលឱ្យអ្នកជំនួញមិនហ៊ានមក
ទិញអាវុធនៅទីនេះ ធ្វើឱ្យវិស័យនេះ កាន់តែអន់ថយ។

សូមបញ្ជាក់ថា ក្រោយពីអង្គការរដ្ឋអ៊ីស្លាម ISIS បានបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ នៅ
ប៉ាគិស្ថាន រដ្ឋាភិបាល ក៏បានរឹតបន្តឹងក្នុងការគ្រប់គ្រងអាវុធ ដើម្បីរារាំងការពង្រីកទឹកដីរបស់
ក្រុម ISIS នៅក្នុងប្រទេស។


ប្រែសម្រួល ៖ បុត្រា


Tags: អាវុធ ប៉ាគីស្ថាន Darra Adam Khel លក់អាវុធ