ទឹកដូងបានជួយសង្គ្រោះជីវិតរបស់ទាហានជាច្រើន ក្នុងអំឡុងពេលនៃសង្គ្រាម។ ទឹកដូងគឺបានមកពីដូងខ្ចីស្រស់ៗ។ ដោយសារតែការផ្ទុកជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺពិតដើរតួទាំងជាវេជ្ជបណ្ឌិតផង និងជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករផង ។
• ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ជាតិទឹក ដោយសារអ៊ីសូតូនីកពីធម្មជាតិរបស់វា ។ នៅពេល ដែលរាងកាយរបស់អ្នក មានជាតិទឹកគ្រប់គ្រាន់ហើយ វានឹងមានភាពងាយស្រួល ក្នុងការកំចាត់នូវជាតិពុល តាមរយៈការបត់ជើងតូច ។
• សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធនឹងរ៉ាឌីកាល់ នៅក្នុងរាងកាយរបស់អ្នក។
• ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មានកូឡេស្តេរ៉ូល ។
• ទឹកដូងអាចជួយកាត់បន្ថយការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយអោយមានភាពងាយស្រួល ក្នុងការបឺតស្រូបរបស់ឱសថផងដែរ ។
• ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការចេញមុននៅលើផ្ទៃមុខ។
• ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ។
• មានគេអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយរក្សាកម្រិត pH នៃសារធាតុរាវក្នុងរាងកាយអ្នក និងជំរុញដំណើរឈាមរត់អោយបានល្អ ។
• ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជះសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីត ដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការហាត់ប្រាណ ។
• វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័នអោយមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។
• វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ទឹកដូងជួយក្នុងការរំលាយគ្រួសក្នុងតម្រងនោម និង ជួយអោយវាមានភាពងាយស្រួលនឹងធ្លាក់ចេញមក ៕