CamNews

ព័ត៌មានអន្តរជាតិ 

ប្រឆាំងការប្រកួត ប្រជែងសព្វាវុធ ខណៈណាតូដាក់ ពង្រាយមីស៊ីល

តេហេរ៉ង់៖ ទីភ្នាក់ងារទូរទស្សន៍ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី២៣ ខែធ្នូថា សមាជិក
សភារបស់ប្រទេស អ៊ីរ៉ង់លោក វ៉ាហ៊ីដ អាម៉ាឌី បានព្រមានថា ប្រសិនបើ ណាតូ ដាក់ពង្រាយ
ប្រព័ន្ធមីស៊ីល ប៉ាតាយ៉ុង នៅតាមបណ្តោយ ព្រំដែនរបស់ប្រទេស តួកគី និងស៊ីរី វាអាចបណ្តាល
ឲ្យមាន ការឆាបឆេះនៃការប្រកួត ប្រជែងខាង សព្វាវុធ ក្នុងតំបន់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ថា អ៊ីរ៉ង់
បញ្ជាក់សារ ជាថ្មីម្តងទៀត ចំពោះបញ្ហាកង្វល់ របស់ខ្លួន ជុំវិញការដាក់ ពង្រាយ មីស៊ីល របស់
ណាតូ ក្នុងប្រទេសតួកគី បន្ទាប់ពីភាគីទំាងពីរ តួកគី និងណាតូ បានសង្កត់ធ្ងន់កាល ពីប៉ុន្មានថ្ងៃ
មុនថា ប្រព័ន្ធការពារដែនអាកាស គឺគ្រាន់តែ ជាយន្តការ ការពារប្រឆំាងនឹងការ វាយប្រហារដែល
អាច ទៅរួចណាមួយពីប្រទេសស៊ីរី មកលើសមាជិក របស់ណាតូតែប៉ុណ្ណោះ។

យោងតាមព័ត៌មានទូរទស្សន៍ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សមាជិក គណៈ
កម្មការនយោបាយ ការបរទេស និងសន្តិសុខជាតិ របស់សភាអ៊ីរ៉ង់ថា បណ្តាប្រទេស ក្នុងតំបន់
យល់ឃើញថា ចលនារបស់ណាតូ គឺជាការឈ្លានពាន ហើយការសម្រេចចិត្តនេះ ប្រហែលជា
ការឆ្លើយតបមួយ បន្ទាប់ពីប្រទេសរុស្ស៊ី បាន បញ្ជូនមីស៊ីល អ៊ីស្កាន់ឌ័រ ទៅប្រទេស ស៊ីរីមកនោះ។

លោក អាម៉ាឌី និយាយថា តំណាងកងកម្លំាងបរទេស នៅក្នុងប្រទេសមូស្លីម តែងតែបណ្តាល
ឲ្យមានបញ្ហា ក្នុងចំណោមរដ្ឋមូស្លីម ទំាងអស់នោះ។ ការដាក់ពង្រាយ មីស៊ីលប៉ាតាយ៉ុងនេះ ក៏
នឹងធ្វើឲ្យអន្តរាយដល់ប្រទេសតួកគី ហើយវាក៏មិនប្រាកដបញ្ហា សន្តិសុខផងដែរ។

លោកបានបន្ថែមថា ប្រទេសលោកខាងលិចបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈ កង
កម្លំាងណាតូក្នុងតំបន់ និងមិនបានទទួលស្គាល់ អំពីផលប្រយោជន៍ របស់ប្រទេសផ្សេង ទៀតនោះ
ទេ។

គួរបញ្ជាក់ផងដែរថា ណាតូកាលពីពេលថ្មីៗនេះ បានយល់ព្រមបញ្ជូនជើងទម្រមីស៊ីល ប៉ាតាយ៉ុង
ចំនួន ៦ ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូរឡង់ មកប្រទេសតួកគី ក្នុងប្រតិបត្តិការ ដែលនឹងបញ្ចប់
នៅចុងខែមករា ឆ្នាំ២០១៣ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ