CamNews

កំសាន្ត 

ចន ច័ន្ទលក្ខិណា ត្រូវ​បាន​លោក ចែម វុឌ្ឍសុវីន វាយ​បក​យ៉ាង​ចាស់​ដៃ

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភាអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរយៈ ពេលនៃការចូលឆ្នាំចិន កន្លងមកនេះហាក់ ជាពេលវេលាដ៏អាក្រក់បំផុត សម្រាប់នាង ព្រោះប្អូនស្រី គឺនាង ចន ចន ពេជ្រកញ្ញារ័ត្ន  ត្រូវបានចោរឆក់កាបូបរហូតរង របួសបញ្ចូនទៅវៀតណាម  និងមិនទាន់បានធូរស្បើយនៅឡើយទេ។ ចំណែកឯបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានយកពាក្យសម្ដីនាង ទៅចុះផ្សាយព្រោងព្រាត ដោយមិនមានបទសម្ភាសន៍ នាងឡើយ ។

ចំពោះកម្មវិធីកំពូលតារាបង្ហាញម៉ូដកម្ពុជាវិញ ក៏បានវាយបក ចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ស្របពេលនាងធ្លាប់បាន ស្រែករកយុត្តិធម៌ឲ្យ ស្រីម៉ៅ ដែលជាអ្នកចូលរួមប្រកួតនឹងជាមិត្តរួមអាជីពក្នុងក្រុមរបស់នាង។ កម្មវិធីកំពូលតារាបង្ហាញ ម៉ូដកម្ពុជា បានយកសារព័ត៌ក្នុងស្រុកមួយ វាយបកនាងមិនសំចៃដៃ ។

ចំណែកលោក ចែម វុឌ្ឍសុវីន ដែលជាគណកម្មការមួយរូបក្នុងកម្មវិធីនិងជាអ្នកថតរូបដ៏ល្បីល្បាញជាមួយបទពិសោធន៍ រាប់សិបឆ្នាំ និងជាថៅកែហាងថតរូបមួយកន្លែងផងដែរ  លោកបាននិយាយចំៗ  ចំពោះអ្នកនាង ចន ច័ន្ទ លក្ខិណា ថា លោកបានស្គាល់កញ្ញា ស្រីម៉ៅ តាំងពីចូលប្រឡូកក្នុងអាជីពបង្ហាញម៉ូដដំបូងៗមកម្ល៉េះ ។ កាលនោះ ចន ច័ន្ទ លក្ខិណា មិនស្គាល់ថា ស្រីម៉ៅ ជាអ្នកណានៅឡើយផង ។ លោកជាអ្នកគាំទ្រ ស្រីម៉ៅ និង ជំរុញស្រីម៉ៅ ឲ្យដើរទៅមុខជានិច្ច។

តែក្នុងនាមលោកជាគណកម្មការ លោកមិនអាចយកការស្រឡាញ់ផ្ទាល់ខ្លួន ទៅកាត់សេចក្ដី ចំពោះអ្នកប្រកួតឡើយ ។
លោកបានបន្តថា លោកមិនបានលំអៀងលើ កញ្ញាគង់ការ ឡើយ ព្រោះលោកមិនចូលចិត្តគង់ការ តែគង់ការធ្វើបានល្អ ច្រើន ។ ចន ច័ន្ទលក្ខិណា មិនមែនអ្នកជំនាញ ពិតប្រាកដឡើយ  ដូចនេះ  ចន ច័ន្ទលក្ខិណា  មិនគួរវាយប្រហារកម្មវិធី បែបនេះឡើយ។

ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីបានស្ដាប់ឮ និង មើលឃើញការវាយបកព្រមៗគ្នា អ្នកនាង មិនបានតបតអ្វី ច្រើនឡើយ ព្រោះអ្នកនាង បានធ្វើអ្វីដែលនាងចង់ធ្វើ និង និយាយអ្វីដែលអ្នកនាង ចង់និយាយរួចទៅហើយ។  អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា គេនិយាយវាយបកដើម្បីការពារមុខបររកស៊ីជារឿងរបស់គេ ព្រោះគេចង់ឲ្យកម្មវិធីនៅ តែបន្តទៅមុខទៀត ។ តែអ្នកណាបានធ្វើអីដឹងខ្លួន  ច្បាស់ណាស់មិនចាំបាច់  និយាយច្រើនឡើយ ។ អ្នកនាងពេលនេះ កំពុងស្ថិតនៅប្រទេសវៀតណាម ហើយកំពុងធ្វើដំណើរមកកម្ពុជា ដែលបងប្អូននាង  ត្រូវផ្លាស់ប្ដូរគ្នា ដើម្បីមកមើលជំងឺ ប្អូននាង៕

- អាន ៖ ស្រីម៉ៅ ត្រូវគេទម្លាយថា រងនូវភាពអយុត្តិធម៌ ក្នុងកម្មវិធី "កំពូលតារាម៉ូដ ឌែលកម្ពុជា"


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh