លោកស្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន Tomomi Inada កាលពីម្សិលមិញ បានដាក់បញ្ជាឱ្យបាញ់
ទម្លាក់អ្វីៗទាំងអស់ដែលហោះឆ្ពោះមកកាន់ប្រទេសនេះ ដែលជាសកម្មភាពមួយដើម្បីទប់ស្កាត់កាំជ្រួច
របស់កូរ៉េខាងជើង។
លោកស្រី Tomomi Inada ត្រួតពល កាលពីថ្ងៃទី ៤សីហា
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា បទបញ្ជារបស់លោកស្រី Tomomi Inada ត្រូវបាន
ធ្វើឡើងដើម្បីធានាថា កម្លាំងការពារ (SDF) ត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នូវវត្ថុទាំងឡាយណា
ទោះជានៅពេលណា ខណៈការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ពិបាកត្រូវបានគេឃ្លាំមើល ដោយ
សារតែប្រទេសនេះ ប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះចល័ត។
រដ្ឋាភិបាលជប៉ុន ធ្លាប់បានដាក់បទបញ្ជាឱ្យបាញ់ទម្លាក់វត្ថុដែលហោះឆ្ពោះមកកាន់ប្រទេសនេះ ដោយ
យោងទៅលើករណីនិមួយៗ បន្ទាប់ពីរកឃើញថា កូរ៉េខាងជើង មានសញ្ញាត្រៀមបាញ់បង្ហោះកាំជ្រួច។
កូរ៉េខាងជើង កាលពីថ្ងៃទី ៣សីហា បានបាញ់កាំជ្រួចផ្លោងចូលទៅក្នុងតំបន់ដែលជប៉ុនយល់ថា ជាតំ
បន់ឯកសិទ្ធិសេដ្ឋកិច្ចពិសេសរបស់សមុទ្រជប៉ុន។ ក្រុងតូខ្យូ បានថ្កោលទោសសកម្មភាពរបស់ក្រុងព្យុង
យ៉ាងដែលមិនអើពើនឹងបំរាមរបស់អង្គការសហប្រជាជាតិ។ ជប៉ុនយល់ថា សកម្មភាពនេះបានគំរាម
កំហែងដល់សន្ដិសុខជប៉ុន។
កាលពីខែមុន កូរ៉េខាងជើង បានបាញ់កាំជ្រួចចំនួនបីដើម។ ក្រុមអ្នកជំនាញការយល់ថា នោះគឺជាកាំ
ជ្រួចខ្នាតមធ្យម Rodong ចំនួនពីរដើម និងកាំជ្រួចរយៈចម្ងាយខ្លី Scud មួយដើម ដែលអាចបាញ់ទៅ
ដល់គ្រប់ទីតាំង នៅកូរ៉េខាងត្បូង។
ប្រែសម្រួល ៖ បុត្រា