CamNews

ប្លែកៗ 

ស្រីស្អាតវ័យ២០ឆ្នាំ លក់ដេញថ្លៃកំប៉េះគូទ ដើម្បីយកប្រាក់សងបំណុល

អ្នកឈ្នះក្នុងការដេញថ្លៃនេះនឹងមានឱកាសជ្រើសរើសរូបសាក់នៅលើកំប៉េះគូទរបស់នារីវ័យ២០
ឆ្នាំម្នាក់នៅ នូវែលហ្សេឡង់ (New Zealand)។

Bailey Price ទទួលស្គាល់ថា ខ្លួនឯងពិតជាចូលចិត្តបង្អួតកំប៉េះគូទនៅទីសាធារណៈ។ ដូច្នេះដើម្បី
បានប្រាក់សងបំណុលគេ នាងនឹងលក់ដេញថ្លៃនូវសិទ្ធិសាក់រូប និងសិទ្ធិផ្សាយពាណិជ្ជកម្ម ឬអ្វី
មួយនៅលើគូទរបស់ខ្លួន។

Bailey Price នឹងលក់ដេញថ្លៃកំប៉េះគូទមួយចំហៀងរបស់ខ្លួនដែលមានទំហំ ៩x៩សង់ទីម៉ែត្រ។
នាងនឹងថែមទាំងថតរូបដាក់ក្នុងស៊ុម រួចផ្ញើទៅកាន់អ្នកដែលឈ្នះក្នុងការដេញថ្លៃ។

Bailey Price បានឱ្យដឹងថា ញាតិមិត្តរបស់នាង មិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់
នាង ព្រោះដឹងថា នាងមានចរឹតខុសគេតាំងតែពីយូរមកហើយ។

នារីនេះនិយាយថា “ខ្ញុំជានារីម្នាក់ដែលមានចរឹតខុសគេ ដូច្នេះ អ្នកដែលបានស្គាល់ខ្ញុំ ពួកគេមិន
ភ្ញាក់ផ្អើលនៅពេលដឹងថា ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកឈ្នះ សាក់រូបអ្វីក៏បាននៅលើគូទ។ សាក់រូបជាប់
ជារៀងរហូត ដូច្នេះ តើមានអ្នកណាដែលនិយាយថាទេ ចំពោះឱកាសដែលអាចផ្សាយពាណិជ្ជ
កម្មជារៀងរហូតនោះ។ អ្នករាល់គ្នាក៏ដឹងថា ខ្ញុំចូលចិត្តបង្អួតគូទនៅទីសាធារណៈ”។

Bailey Price ឱ្យដឹងថា មានមូលហេតុជាច្រើនដើម្បីចូលរួមក្នុងការដេញថ្លៃ ៖ អ្នកដែលចង់សាក់
ពាក្យសុំរៀបការ ឬសិល្បករដែលចង់ចែករំលែកស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។

ស្រីស្អាតរូបនេះ បន្តថា “១០% នៃអ្វីដែលខ្ញុំរកបាន នឹងត្រូវយកទៅធ្វើសកម្មភាពមនុស្សធម៌ ទៅ
តាមចិត្តរបស់អ្នកឈ្នះ”។

ការ​លក់​ដេញថ្លៃ​របស់ Bailey Price មកដល់​ពេលនេះ ទាក់ទាញបាន​រាប់​ពាន់​ដុល្លារអាមេរិក

ប្រភពព័ត៌មានឱ្យដឹងថា សូម្បីតែម្ដាយរបស់នាងក៏ហួសចិត្ត និងរកនិយាយអ្វីលែងចេញ។ ប៉ុន្តែ
Bailey Price ប្រាប់ថា ម្ដាយរបស់នាង មិនជំទាស់ទេ ព្រោះនាងនឹងលែងខ្ចីប្រាក់ពីគាត់ទៀតហើយ
បើសិនជាលក់បានសម្រេច៕

-ក្រមុំ ១៨ឆ្នាំ លក់ដេញថ្លៃព្រហ្មចារី ដើម្បីរកប្រាក់ទិញផ្ទះឱ្យឪពុកម្ដាយ (វីដេអូ)

ប្រែសម្រួល ៖ តារា
ប្រភព ៖ The Sun


Tags: លក់ដេញថ្លៃ កំប៉េះគូទ