CamNews

កីឡាអន្តរជាតិ 

អវត្ដមាន Messi, Suarez និង Neymar កាលពីម្សិលមិញ Barcelona រកគ្រាប់បាល់រាប់គ្មាន

ព័ត៌មានកីឡា៖ អ្នកគាំទ្រជាច្រើន បានកំពុងតែរង់ចាំផ្ទៀងមើលលទ្ធផល គម្រោងក្រោយរបស់លោក Luis Enrique ដែលបានដឹកនាំក្រុម ទៅប្រកួតក្នុងព្រឹត្ដិការណ៍ Copa del Rey ប៉ះជាមួយម្ចាស់ផ្ទះ Villanovense ខណៈ​ដែលបានដកខ្សែប្រយុទ្ធពីររូបទៀត គឺ Luis Suarez និង Neymar ស្របពេលដែលក្លឹប កំពុង​តែ​អវត្ដ​​មាន Messi ស្រាប់ទៅហើយ នោះ។ លទ្ធផលដែលបានបង្ហាញគឺ ក្រុមទាំងពីរ មិនមានក្រុមណា យក​ឈ្នះ​ក្រុមណានោះឡើយ ដោយពិន្ទុ ០-០។ 

ក្លឹប Barcelona ចេញទៅប្រកួតលើកនេះ ជាមួយនឹងគម្រោងផ្លាស់ជើងថ្មី ដោយបន្សល់ទុក​នូវវត្ដមាន ខ្សែ​ប្រយុទ្ធឆ្នើមរបស់ក្លឹបពីររូបគឺ Luis Suarez និង Neymar ដេកផ្ទះ។ លទ្ធផលក៏បានបង្ហាញដែរ​ក្រោយការ​ប្រកួត គឺ ០-០ មុនពេលដែលលោក Luis Enrique បានថ្លែងថា សម្រាប់កីឡាករ​ម្នាក់ គឺវាមិនមែនជារឿង​មួយងាយស្រួលនោះទេ ដែលចូលរួមប្រកួត​ដោយ មិនធ្លាប់មានបទពិសោធន៍នោះ ។ កន្លងមក មុនការ​ប្រកួត គាត់ដូចជាមាន សង្ឃឹមច្រើន ថាក្លឹប​ក៏នឹងអាចទទួលបានជ័យជំនះ ប៉ុន្ដែលទ្ធផល គឺ​មិនអាចរកគ្រាប់បាល់ សូម្បីតែមួយគ្រាប់ ។ 

កាលពីរដូវកាល Barcelona បានគ្របគ្រងពានរង្វាន់ បីជាមួយគ្នា គឺ La Liga, Copa del Rey និង Champions League ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Villanovense barcelona​