CamNews

តារា 

Ronaldo ស្រាយបំភ្លឺនូវមន្ទិលសង្ស័យរបស់ អ្នកការសែត ដែលកីឡាករ ខ្សឹបដាក់ត្រចៀកថ្នាក់ដឹកនាំក្លឹប PSG

ព័ត៌មានកីឡាករ៖ ខ្សែប្រយុទ្ធដ៏ឆ្នើមលំដាប់ថ្នាក់ពិភពលោករបស់ក្លឹប​ Real Madrid បានស្ថិតក្នុងមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹប ទៅលើរូបភាពមួយ សន្លឹក និងវីដេអូខ្លីដែលអ្នកការសែត ថតបានខណៈដែល​កីឡាករ​បានខ្សឹបដាក់ត្រចៀក លោក Laurent Blanc ដែលជាម្ចាស់ក្លឹប PSG កាលពីព្រឹត្ដិការណ៍ Champions League វគ្គចាប់ក្រុម កន្លងទៅថ្មីៗនេះ។ 

ស្របគ្នាបន្ទាប់នោះផងដែរ គេហទំព័រសារព័ត៌មានរបស់ប្រទេសបារាំង ឈ្មោះ Le Parisien បានចុះផ្សាយឲ្យដឹងថា Cristiano Ronaldo បានប្រាប់លោក Laurent Blanc ថាកីឡាករចង់ចូលលេងក្នុងក្លឹប PSG ព្រោះក្រុមនេះ មានទម្រង់​លេងល្អប្រសើរ។ 

Cristiano Ronaldo បានសម្រេចចិត្ដចូលរួមក្នុងសន្និសិតការសែត កាលពីថ្ងៃជោគជ័យរបស់ក្លឹប លើក្រុម ​Malmo ក្នុងលទ្ធផលពិន្ទុ ៨-០​ ដោយស្រាយបំភ្លឺឲ្យដឹងថា គាត់គ្រាន់តែធ្វើការអរគុណដល់លោក Laurent Blanc តែប៉ុណ្ណោះចំពោះ រឿងរ៉ាវកន្លងមក ដែល​គាត់បាននិយាយពីរឿងល្អៗអំពីកីឡាករ ក្នុងសន្និសិតការសែត។ Ronaldo បានបន្ដទៀតថា គាត់តែងតែអរគុណសម្រាប់បុគ្គលណា ដែលធ្វើល្អចំពោះគាត់ ហើយគាត់ក៏ចូលចិត្ដលោក Laurent Blanc ព្រោះជាមនុស្សល្អ។ មូលហេតុដែលកាត់ហ៊ាននិយាយយ៉ាងដូច្នោះព្រោះ គាត់បានស្គាល់ Laurent Blanc ក៏មិនតិចឆ្នាំនោះដែរ ។ 

ស្ថិតក្នុងសន្និតការសែត ពេលនោះ គាត់ក៏បានបញ្ជាក់ផងដែរថា វានឹងក្លាយជាចំណុចមួយសង្ស័យរហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយសម្រាប់រូបគាត់ពេលនេះ គឺពិតជាសប្បាយចិត្ដនឹងទឹកដី Real Madrid ខ្លាំងណាស់។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ givemesport


Tags: Sport News Footballer Ronaldo Laurent Blanc