CamNews

តារា 

AFF U-16៖ កម្ពុជាត្រូវការឈ្នះដាច់ខាត ពេលប៉ះមីយ៉ាន់ម៉ា ល្ងាចនេះ ដើម្បីឡើង វគ្គបន្ដ

នំពេញ៖ការប្រកួតបង្ហើយកិច្ចពូល B រវាងក្រុមជម្រើស ជាតិយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា និងក្រុមយុវជនមីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ គឺជាជំនួបដ៏តឹងតែងបំផុត គ្រាដែលក្រុមទាំងពីរសុទ្ធតែត្រូវការពិន្ទុរៀងៗខ្លួន ដើម្បី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF U-16 Youth Championship 2015 ដែលកំពុងរៀបចំ នៅលើទឹកដីកម្ពុជា ។

គួរបញ្ជាក់ថា ខណៈពេលនេះក្រុម U-16 កម្ពុជា កំពុងកាន់៤ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ការប្រកួត ៣លើកកន្លងមកដោយ លទ្ធផលឈ្នះ១ ចាញ់១ និងស្មើ១ ។ រីឯក្រុមភ្ញៀវ U-16 របស់មីយ៉ាន់ម៉ា វិញមានប្រៀបជាងក្រុមយុវជនកម្ពុជាបន្ដិច ដោយសារមាន៦ពិន្ទុក្នុងដៃ ព្រោះ៣ប្រកួតដូចគ្នា មីយ៉ាន់ម៉ា ឈ្នះ២ និងចាញ់១ ។ ហេតុនេះសម្រាប់ការប្រកួតលើក ចុងក្រោយរវាងក្រុម កម្ពុជា និងមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិល្ងាចនេះ កម្ពុជា គឺត្រូវការឈ្នះដាច់ខាត ទើបមានសិទ្ធិ ឡើងទៅវគ្គបន្ទាប់ ប៉ុន្ដែប្រសិនបើលទ្ធផលត្រឹមស្មើ ឬចាញ់នោះ ក្រុមភ្ញៀវមីយ៉ាន់ម៉ា នឹងទទួលបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្ដង ។

ជាមួយគ្នានេះក្នុងពូល B នេះដដែល ក្រុមកំពុងឈរកំពូលតារាងគឺក្រុម U-16 អូស្ដ្រាលី ដែលមាន៩ពិន្ទុក្នុងដៃ ហើយក៏មានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រក្នុងដៃផងដែរ ថ្វីដ្បិតតែក្រុមនេះនៅសល់១ប្រកួតទៀតក៏ដោយ ពោលគឺត្រូវជួបក្រុម U-16 ហ្វីលីពីន នៅរសៀលថ្ងៃទី០៥ ខែសីហានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh