CamNews

កីឡាអន្តរជាតិ 

Jurgen Klopp បដិសេធនឹងសំនួរអ្នកការសែត លើឱកាសចូលទៅកាន់ Liverpool

ព័ត៌មានកីឡា៖ លោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹកប្រចាំក្លឹប Borussia Dortmund បានឆ្លើយបដិ​សេធ​ទៅនឹងសំនួរអ្នកការសែត អំពីទំនាក់ទំនង គាត់ជាមួយ ក្លឹប Liverpol ថាជាបេក្ខជនមួយរូប ដែល អត្ថិ​ភាពច្រើន នឹងក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ ។ 

ថ្មីៗនេះ ក្លឹបហង្សក្រហម Liverpool បានទើបតែ ទម្លាក់អ្នកគ្រប់ ម្នាក់ចោលគឺលោក Brendan Rodgers ហើយក៏សម្លឹងមើលឃើញ អ្នកថ្មីជាបន្ដទៀត ដោយយោងតាមការចុះផ្សាយ ពីបណ្ដាញគេហទំព័រព័ត៌មាន​ជាច្រើនថា គឺ លោក Jurgen Klopp ជាបុគ្គលតែមួយរូបគត់ ជាជម្រើសទី១ របស់ក្លឹប។ តែផ្ទុយទៅវិញ ជាមួយ​នឹងពាក្យសម្ដីផ្ទាល់របស់សាមីខ្លួន គឺបានប្រាប់ទៅអ្នកសារព័ត៌មាន ថា គាត់គ្មានអ្វីត្រូវនិយាយនោះទេ​ដោយ​ឡែក បើឆ្លើយបាន ក៏មិនកើត ហើយឆ្លើយអត់ ក៏មិនកើត ចំណែកពេលនេះ គាត់ក៏រៀបចំខ្លួន ត្រលប់ទៅផ្ទះ​គាត់វិញហើយ ។ 

អ្នកការសែតជាច្រើន មិនអាចសុំការទាក់ទង ពី​លោក Jurgen Klopp បានថែមទៀតនោះទេ សម្រាប់ការបញ្ចាក់ឲ្យ​បានច្បាស់ លើដំណឹងមួយនេះ ដោយឡែកមានរង់ចាំតាមដាន បន្ដទៀតតែប៉ុណ្ណោះ ថានឹងទៅជាយ៉ាងណា ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .onefootball


Tags: Sport News Jurgen Klopp Brendan Rodgers Liverpool