CamNews

កីឡាអន្តរជាតិ 

មួយសំណួររបស់អ្នកការសែត នៅតែធ្វើឲ្យ Ronaldo ខឹងដដែល មកទល់ពេលនេះ

ព័ត៌មានកីឡា៖ Cristiano Ronaldo បានទើបតែ បំបែកកំណត់ត្រាកាលពីយប់ម្សិលមិញដោយ ឆ្លងកាត់ការស្វែងរកគ្រាប់បាល់បានដល់ទៅ ៥០០ គ្រាប់ក្នុងជំនួបប្រកួតវគ្គចាប់ក្រុម Champions League ។ ក្រោយពេល​ចប់ការប្រកួត ហើយនោះ កីឡាករបានចូលខ្លួនធ្វើការអត្ថាធិប្បាយក្នុងសន្និសិតការសែត ដោយឡែក​ក្នុងកំលុង ពេលធ្វើអត្ថាធិប្បាយ គេមើលទៅ កីឡាករដូចមិនសូវជា សប្បាយចិត្ដ នឹងការចោទសួរសំណួរនោះទេ ជាមួយនឹងទឹកមុខ។ 

តាមព្រឹត្ដិការណ៍កន្លងមក ធ្លាប់បានដឹង មិនមែនម្ដងនោះទេ ដែល ហេតុការណ៍ចម្រុងចម្រាសរវាង អ្នកការ​សែត នឹងកីឡាករ រមែងតែងតែមាន បញ្ហាជាមួយគ្នាជាញឹកញាប់ ដោយហេតុបើតាមការកត់សំគាល់គឺ ផ្ដោតសំខាន់តែសំណួរតែមួយ គាត់ គឺ ទាក់ទងនឹងទីផ្សារផ្ទេរចេញ របស់កីឡាករ ដែលពាក្យចរចាមរាម ជា​បន្ដបន្ទាប់ បានផ្ទុះឡើង ។ ស្ថិតក្នុងឱកាសនោះផងដែរ កីឡាករ បានប្រាប់ទៅ អ្នកការសែតថា " ខ្ញុំសុខសប្បាយ​ណាស់នៅទីនេះ ..ខ្ញុំចង់មានពេលជោគជ័យនៅទីនេះឲ្យបានច្រើន ហើយខ្ញុំក៏មានអារម្មណល្អផង​ដែរ ក្នុងទីនេះ ប៉ុន្ដែគ្មាននរណាម្នាក់ យល់ពីចិត្ដខ្ញុំនោះទេ ដូចអ្វីដែលខ្ញុំធ្លាប់បង្ហាញជាច្រើនដងមកហើយ ថា ក្នុងថ្ងៃអនាគត គ្មាននរណាម្នាក់អាចកំណត់បានឡើយ ថា នឹងទៅជាយ៉ាងណា ប៉ុន្ដែអ្វីដែលចង់សង្កត់ធ្ងន់​គឺ ខ្ញុំខិតខំប្រឹងប្រែង រឿងដែលល្អៗច្រើនសម្រាប់ទីនេះ " ។ 

ទោះបីជា Ronaldo បានឆ្លើយតបពាក្យសម្ដីទាំងនេះ ចេញពីមាត់គេមែន ក៏ដោយ​ក្ដី ក៏អ្នកការសែត នៅតែ​មានគំនិតយល់ថា ពាក្យពេចន៍ ទាំងអស់ កំពុងតែស្ថិតក្នុងការសង្ស័យ ពីគោលដៅពិតប្រាកកដ ថាកីឡាករ នឹង​អាចបន្ដអាជីពនៅទីនោះរហូត ។ ស្របគ្នានឹងការលើកឡើង ក្លឹប ២ដែលជាមុខសញ្ហា មានសត្ថភាព​អាចផ្ទេរ បានគឺ មានតែ Man United និង PSG នោះទេ ដោយអ្នកទាំងពីរ រមែតតែបើកភ្លើងខៀវចំពោះ ការសម្រេចរបស់កីឡាករ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thehardtackle


Tags: Sport News Ronaldo