ភ្នំពេញ ៖ កាលពីម្សិលមិញសាលារាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឲ្យសាធារណជននៅកុំមានការជ្រួលច្របល់បន្ទាប់ពីសេចក្តីរាយការណ៍មួយបានចុះផ្សាយកាលពីថ្ងៃអង្គារ ដោយនិយាយថា មានបុរសដែលមិនស្គាល់អត្តសញ្ញាណ កំពុងរុះរើស្ពានស្រុកឬស្សីកែវ ដែលទើបនឹងសាងសង់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យមើលស្ពាននេះ កាលពីថ្ងៃពុធ កន្លងទៅនេះ។ ប្រភពដដែលបានបន្តទៀតថា ដែកដែលជនមិនស្គាល់អត្តសញ្ញាណ គឺគ្រាន់តែជាដែកដែលសល់ពីការសាងសង់ប៉ុណ្ណោះ ដូច្នេះហើយស្ពានទាំងមូលគឺនៅថ្មី និងបើកឲ្យចរាចរណ៍ធម្មតា ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
លោក ជា ពិសី អភិបាលស្រុក ខណ្ឌឫស្សីកែវ បានថ្លែងថា ប៉ូលីសបានសួរចម្លើយជនសង្ស័យ ៤ នាក់ ដែលបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារ ពេលវេលាម៉ោង ១០ បន្ទាប់ពីសង្ស័យថា ពួកគេបានលួចកាត់ដែកនៅស្ពានបាឡេ ដែលទើបដាក់សម្ពោធអោយប្រើប្រាស់ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។
ជនសង្ស័យទី១- ឈ្មោះ ម៉ោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅខណ្ឌជ្រោយចង្វារ ទី២-មានឈ្មោះ ម៉ាត់ គ្រីយា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ស្នាក់នៅខណ្ឌជ្រោយចង្វារ មានស្រុកំណើតនៅស្រុកកំពុងត្របែកខេត្តព្រែវែង ទី៣- មានឈ្មោះ ទីស្មាន់ កោះទៀតអាតុ អាយុ១៧ឆ្នាំ មុខរបរនេរសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល និងទី៤មិនស្គាល់អត្តសញ្ញាណទេ អ្នកទាំង៤នាក់ សុទ្ធតែជាជនជាតិខ្មែរអ៊ីស្លាម ។
បន្ទាប់ពីជនសង្ស័យទាំង ៤ ត្រូវបានគេសាកសួរ យើងបានរកឃើញថាពួកគេគ្រាន់តែទៅទីនោះដើម្បីប្រមូលបំណែកដែកដែលនៅសល់ពីការសាងសង់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes