CamNews

កីឡា 

Chelsea ក្របួញមាត់ ដាក់ខ្សែប្រើ Atletico Madrid រហូតហ៊ានបោះទុនដល់ទៅ ៤៨ លានផោន

ព័ត៌មានកីឡា៖ យោងតាមការបង្ហាញរបស់គេហទំព័រអន្ដរជាតិមួយ បានបង្ហាញឲ្យដឹងថា​ Chelsea គ្រោងនឹង​ប្រើប្រាស់លុយលើកីឡាករ ខ្សែបម្រើកណ្ដាល​របស់ Atletico Madrid ឈ្មោះថា Koke នារដូវក្ដៅខាងមុខនេះ​ហើយ ។ 

Mourinho ហាក់ដូច​ជាពេញចិត្ដនឹង កីឡាករចេញទឹកដី អេស្ប៉ាញក្នុងក្រុម Atletico Madrid ពេកហើយក្រោយ​ពី​បានស្គាល់ច្បាស់ សមត្ថភាពថ្វីជើងខ្សែប្រយុទ្ធសំណព្វគឺ កីឡាករ Diego Costa ដែលធ្លាប់ជាកីឡាករ ក្នុងក្រុននោះដែរ ដែលChelsea បានផ្ទេរចេញកាលពីឆ្នាំ ២០១៤ ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា Chelsea មានទំនាក់ទំនយ៉ាងជិតស្និត ជាមួយក្រុម Atletico Madrid ក្រោម​រូបភាព ផ្សារភ្ជាប់មិត្ដភាពតាមរយៈ​កីឡាករ អ្នកចាំទីរបស់ Chelsea គឺកីឡាករ Thibaut Courtois ដែលធ្លាប់បម្រើ​ជើងនៅទីនោះ អស់រយៈពេល ៣ រដូវកាលក្នុងលក្ខខណ្ឌខ្ចី ។ ហើយតម្លៃខ្លួនរបស់ Koke បើតាមការលេចឮដំណឹង បានបង្ហាញថា​ Chelsea ហ៊ានដល់ទៅ ៤៨ លានផោន ។ ម្យ៉ាងវិញទៀត ក្រៅពី Chelsea ទៅនៅ​មាន​ក្លឹបធំអង់គ្លេសមួយទៀត ក៏ព្យាយ៉ាមទាក់ទងនឹងកីឡាករម្នាក់នេះដែរ គឺ Man United ប៉ុន្ដែមិនទាន់ហ៊ានឲ្យតម្លៃខ្លួននៅឡើយ ទេ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ soccerlens 

 

 

 


Tags: Sport News Chelsea Koke