CamNews

កំសាន្ត 

វ៉ានីឡា ចេញវីដេអូ បកស្រាយរឿងច្រៀង ចាក់ឌីស ខុសបច្ចេកទេស (Video Inside)

ភ្នំពេញ៖ តារាចម្រៀង វ៉ានីឡា បានចេញវីដេអូថ្មីមួយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន បកស្រាយយបញ្ជាក់ ពីការឡើងច្រៀងចាក់ CD ខុសបច្ចេកទេស នៅក្នុងស្ថានីយទូរទស្សន៍បាយ័ន កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅ បង្កឲ្យមានការ រិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនា ពីកំហុសឆ្គងនេះ ។

ក្នុងវីដេអូឃ្លីប ដែលមានភ្ជាប់ ទាំងបទចម្រៀង មានចំណងជើងថា «ស្រឡាញ់អ្នកមុន រៀបការអ្នកក្រោយ» ដែលជាបទចាក់ខុសបច្ចេកទេស កាលពីថ្ងៃមុននោះ កញ្ញា វ៉ានីឡា បានសម្ដែងក្ដីសោយស្ដាយ ចំពោះកំហុសអចេតនា របស់អ្នកបច្ចេកទេស និងអ្នករៀបចំកម្មវិធី ដែលបានចាក់ច្រឡំ បទចម្រៀងរបស់នាង ។

វ៉ានីឡា និយាយថា «ខ្ញុំបានឃើញនូវមតិជាច្រើន ក្នុងវីដេអូឃ្លីបរបស់ខ្ញុំ ដែលគេបាន Share តៗគ្នា ទាំងមតិរិះគន់ និងមតិលើកទឹកចិត្ត ខ្ញុំសូមជម្រាប ពីអារម្មណ៍ពិតរបស់ខ្ញុំ នៅពេលនោះ គឺគ្រាន់តែចេញបទភ្លេងមក ខ្ញុំដឹងថា មិនមែនជាបទដើមរបស់ខ្ញុំបាត់ទៅហើយ ព្រោះបទដើមរបស់ខ្ញុំ មានសភាពលឿនជាងនេះ ...។ ទោះជាយ៉ាងណា ទាំងនាងខ្ញុំ ទាំងបងៗបច្ចេកទេស ទាំងទស្សនិកជន ពិតជាមិនចង់ ឲ្យមានបញ្ហាបែបនេះទេ....!»។

សូមស្ដាប់ការបកស្រាយរបស់  វ៉ានីឡា ក្នុងវីដេអូ ខាងក្រោមនេះ ៖

- អាន ៖ ខ្មាសគេខ្លាំងណាស់! វ៉ាន់ នីឡា ចាក់ឌី​ស​ខុស​បច្ចេក​ទេស! (Video Inside)


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh