ព័ត៌មានកីឡា៖ ប្រភពព័ត៌មាន យោងតាមការលើកឡើងរបស់គេហទំព័រអន្ដរជាតិ soccerlens បានចុះផ្សាយថា ក្រុមបីសាចក្រហម Manchester United ផ្ដល់ការសម្រេចចិត្ដសារជាថ្មី ដល់ Gareth Bale នូវឱកាសចុងក្រោយ សម្រាប់កីឡាករ ផ្ទេរចេញពី Real Madrid ក្នុងតម្លៃខ្លួនដល់ទៅ ១១៣ លានផោន ចូលមកកាន់ Man United។
ថ្នាក់ដឹកនាំក្រុម Man Untd ផ្ដល់ឱកាសជាចុងក្រោយ ដល់ Gareth Bale ដើម្បីធ្វើការសម្រេចចិត្ដសាជាថ្មី ថាត្រូវជជែកគ្នាបន្ដទៀតជាមួយតម្លៃខ្លួន ដែលក្រុម ហ៊ានស្រែកប្រកាសផ្ដល់ឲ្យដល់ទៅ ១១៣ លានផោន សម្រាប់ចុះហត្ថលេខាក្នុងរដូវកាលហ្នឹង ។ ប្រសិនជាអាចមែន ក្រុមបានត្រៀមខ្លួនរូចជាស្រេច សម្រាប់ការឆ្លើយតប យល់ព្រម ក្នុងដំណាក់កាលពេលនេះ ។
ប្រភពព័ត៌មានបន្ដទៀតថា Man Untd ពិតជាស្ថិតក្នុងភាពគួរឲ្យសោកសង្វេកជាខ្លាំង ដែលក្រុម តែងតែទទួចចង់បាន Gareth Bale អស់រយៈជាច្រើនខែកន្លងមកហើយ ដោយហ៊ានប្រើ កញ្ចប់ថវិការយ៉ាងធំ សម្រាប់កីឡាករម្នាក់នេះ រហូតមកទល់ពេលនេះ នៅមិនទាន់បានសម្រេច ដូចក្ដីបំណងទៀត ។ កាលពីរដូវកាលមុន ក្រុម ក៏ធ្លាប់ចំណាយលុយ មិនតិចដែរ ជាមួយនិងការផ្ទេរ កីឡាករ Angel Di Maria, Ander Herrera និង Radamel Falcao ដែលសុទ្ធតែមានតម្លៃខ្លួនថ្លៃៗ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sportwitness, soccerlens