មិនគួរឲ្យជឿ ៖ រឿងហួសចិត្តមួយបានកើតឡើងចំពោះប្តីប្រពន្ធមួយគូ ដោយយោងតាមប្រភពពីគេហទំព័រ tiphero បានឲ្យដឹងថា ស្រ្តីជាម្តាយម្នាក់ បង្កើតបានទារកមួយ ក្រោយម្តាយពពោះទើបតែបាន ៣ ខែកន្លះ ប៉ុណ្ណោះ ។
ប្រភពបរទេសដដែលបានបញ្ជាក់ថា ឪពុកម្តាយរបស់ទារកតូចនេះ ត្រូវបានហាមមិនឲ្យប៉ះពាល់កូនរបស់ខ្លួនរហូតដល់ ៤ ថ្ងៃដំបូងនៅពេលដែលគេចាប់កំណើត ។ ហើយត្រូវស្នាក់នៅមន្ទីរពេទ្យដល់ទៅចំនួន ១០៧ ថ្ងៃឯណោះ ដើម្បីស្វែងយល់អំពីសុខភាពនិងអាការៈរបស់ទារកចម្លែកដែលមានតែ ១ នៅលើលោកនេះ ។
ដើមឡើយគ្រូពេទ្យគិតថា ទារកតូចនេះអាចនឹងមិនមានសង្ឃឹមរស់រានមានជីវិតបានឡើយ ព្រោះខុសគេនៅលើលោកតែម្តង ។ គួរបញ្ជាក់ឲ្យដឹងថា ទារកនេះមានទម្ងន់ ១ ផោនកន្លះ ។ ហើយវាប្រៀបដូចជារឿងអព្ភូតហេតុ ដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកសឹងតែមិនជឿថា វាគឺជារឿងដែលមានពិតនៅលើលោកនេះ ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ tiphero