ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ
ថា បន្ទាប់ពីគេបានបង្ហោះរូបភាពនារីជប៉ុន ដែលមានលក្ខណៈទនភ្លន់ ស្អាតបាន និងរម្យ
ទមរួចមក គឺបានធ្វើអោយមនុស្ស ជាច្រើនមានការស្ញើចសសើរ ពោលមិនដាច់ពីម៉ាត់
ឡើយ ថារូបភាពនេះ ពិតជាស្អាតមែន។
ប្រភពដដែលបានអោយដឹងថា រូបភាពនេះ ដំបូងឡើយ ត្រូវបានគេមើលឃើញ ក្នុងគេហ
ទំព័រមនុស្សម្នាក់ គឺឈ្មោះ Okinawa Soba។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិចិត្រករ
បាននិយាយថា ជាមួយនឹងសម្លៀកបំពាក់ Kimono និងកាន់ផ្កាផងនោះ រូបភាពនោះត្រូវ
បានគេសស្គាល់ឈ្មោះថា Hawaryu។
រូបភាពនេះ គេចង់បានបង្ហាញអំពី នារីជប៉ុន កាលពីសម័យដើម ពោលគឺរូបនេះ អាចឆ្លុះប
ញ្ចាំង អំពីនារីជប៉ុន កាលពីរយៈពេលជិត ១០០ឆ្នាំមុន ដែលនារីទាំងអស់ អាចស្លៀកពាក់
នូវសម្លៀកបំពាក់បែបបុរាណ ដែលមើលទៅ គឺមានលក្ខណៈទន់ភ្លន់ និងសុភាពរាបសារ
ផងដែរ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail