CamNews

តារា 

សមាជិកក្រុម «ឡេកាស៊ី» ប្រតិកម្ម នឹង​ដំណឹង​ថា រមើល​គុណ​ជា​មួយ ពេជ្រ សោភា

ភ្នំពេញ៖ គេចាំបានថា រឿងរ៉ាវលោកដេវីដ ប្រុងដោះដៃចោល ពេជ្រ សោភា បានរាលដាលដល់ក្រុមចម្រៀង «ឡេកាស៊ី» របស់ ផលិតកម្ម ភ្លេងរីខដ ព្រោះគេបានរំឭកថា ពេជ្រ សោភា ជាមនុស្សមានយីអ៊ុនដាក់ ជួយអ្នកណា ក៏មិនបានផល ហើយតែងតែ មានគេវាយប្រហារវិញ គ្មានសំចៃដៃទៀតផង ។ សមាជិកក្នុងក្រុមរួមមាន លោក ខេ ដែលមានជម្លោះជាមួយនាង ពេជ្រ សោភា ខ្លាំងជាងគេ រហូតមានបណ្ដាញ សារព័ត៌មានចុះផ្សាយ ជាញឹកញាប់ផងដែរ ។
 
គេសង្កេតឃើញអ្នកគាំទ្រ ក្រុមតារាចម្រៀង «ឡេកាស៊ី» មិនសុខចិត្តទេ ពេលចោទតារាចម្រៀង ក្នុងចិត្តរបស់ពួកគេថា ជាមនុស្សរមិលគុណ មើលមិនឃើញតំលៃ ពេជ្រ សោភា ដែលយិតយោង តារាចម្រៀងទាំងអស់ ឲ្យមានមុខលើវេទិការធំៗ និង សិល្បៈចម្រៀង ។ អ្នកគាំទ្របាននិយាយថា ពេជ្រ សោភា បានបំបែកក្រុមចម្រៀង យុវវ័យពីក្រុម គឺ Sunrise និង Utopia ដែលនាងរើសយក តែមនុស្សពូកែៗប៉ុណ្ណោះ ។ នាងជាមនុស្សខ្លាំងចិត្តសាស្ត្រណាស់ សម្ដីនាងធ្វើឲ្យមនុស្សទន់ឆ្អឹង សូម្បីតែមនុស្សដែលស្រឡាញ់គ្នា ខំធ្វើការជាមួយគ្នា តស៊ូលំបាកជាមួយគ្នា ក៏បោះបង់គ្នាចោលដោយសារតែ ពេជ្រ សោភា ដែរ ព្រោះបាននិយាយបញ្ចុះបញ្ចូល រហូតបានលេចចេញជា «ឡេកាស៊ី» ឡើងមក ក្នុងឆ្នាំ២០១២ ។

ពេជ្រ សោភា និយាយថា «នាងមិនមានឥទ្ធិពល លើក្រុមចម្រៀងនេះទេ អ្វីៗគឺលើក្រុមហ៊ុន ។ នាងមិនដឹងរឿងអ្វីទេ ព្រោះគ្រាន់តែជាតារាចម្រៀងរៀមច្បង ហើយអាចណែនាំអ្វីៗ ដែលល្អប៉ុណ្ណោះ មិនមែនអ្នកចាត់ការ ក្រុមចម្រៀងនេះ ទេ គេជាក្រុមរបស់ហង្សមាស» ។ ក្រោយពីមានរឿងរ៉ាវជាច្រើន ក្រុមតារាចម្រៀងនេះ ក៏ធ្លាក់ចូលមកផលិតកម្ម ភ្លេងរីខដ ហើយមិនសូវជា មានបទចម្រៀងច្រើនហូរហែឡើយ ពោលគឺស្ងប់ស្ងាត់ ។

សមាជិក នៃក្រុមចម្រៀង ឡេកាស៊ី ម្នាក់ ដែលបានចាកចេញពីក្រុម ហើយទៅរស់នៅអាមេរិក ជាច្រើនឆ្នាំ បាននិយាយតបតវិញថា គ្មានមនុស្សឯណា ដែលមិនដឹងត្រូវខុស និង មិនស្គាល់គុណទោសនោះទេ ពោលគេជាមនុស្ស ដែលស្គាល់តម្លៃមនុស្សគ្រប់គ្នា ។ ឧទាហរណ៍ថា អ្នកមានម្ដាយតែម្ដាយអ្នកបោះបង់អ្នកចោល បិទសិទ្ធិសេរីភាពគ្រប់យ៉ាង តើអ្នកមានអារម្មណ៍យ៉ាងណា ? អ្វីៗគ្រប់យ៉ាងមានគំនាប តើនេះហៅថាអ្វី ហើយកុំប្រើពាក្យថា រមិលគុណ ឬក៏ក្រពើវង្វេងបឹង វាធ្ងន់ធ្ងរមិនអាចទទួលយកបានទេ ។

មនុស្សម្នាក់ ដែលមានជំលោះ ជាមួយមនុស្សគ្រប់គ្នា តើមនុស្សគ្រប់គ្នាអាក្រក់ ឬ នាងមិនទទួលយកបាន ។ តែអ្វីៗហួសហើយ លោកមិនចង់និយាយ ម្យ៉ាងលោកមិនបានប្រកបរបរ សិល្បៈទៀត មិនសមហែកហួររឿងគេទេ តែមកពីនិយាយប៉ះលោកមុន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh