CamNews

តារា 

សុន ស្រីពេជ្រ ចេញអាល់ប៊ុមថ្មីម្នាក់ឯង សម្រិតសម្រាំងឡើង​ អស់ពេលជិត២ឆ្នាំ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីៗ បាននាំគ្នាចេញជាអាល់ប៊ុម ម្នាក់ឯងជាច្រើន ដើម្បីលើកស្ទួយជាប្រិយភាពរបស់ខ្លួន ឲ្យកាន់តែលេចធ្លោ ក្នុងនោះរួមមាន កញ្ញា សុខ ពិសី លោក នីកូ កញ្ញា សួស វីហ្សា នាង ពេជ្រ សោភា ដែលសុទ្ធសឹង ជាតារាចម្រៀង យុវវ័យនឹងខ្លាំងៗ។ តែ ជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង សុន ស្រីពេជ្រ តារាចម្រៀងស្រីបែបស្រគត់ស្រគំ ក្នុងបទ ចម្រៀង ប្រជាប្រិយខ្មែរ ក៏បានហក់ជាមួយ អាល់ប៊ុមមួយ តែម្នាក់ឯងដែរ មិនឲ្យចាញ់គេទេ ព្រោះ កន្លងមកអាល់ប៊ុមម្នាក់ឯងរបស់នាង ភាគច្រើនជាអាល់ប៊ុម មិនស្របច្បាប់ ដែលបានរៀបចំឡើង ដោយពួករកស៊ីកូពីឌីស(Copy) រៀបចំដើម្បី តែរកស៊ីក្នុងផលចំណេញ ព្រោះប្រិយមិត្តជាច្រើន ចង់ ស្ដាប់បទចម្រៀងទេសចរណ៍របស់នាង ជាមួយទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ។

ស្ថិតក្រោមស្នាដៃ តែងនិពន្ធ របស់លោក ហ៊ុន ហេង អាល់ប៊ុមរបស់ សុន ស្រីពេជ្រ ត្រូវបានរៀប ចំឡើង អស់រយៈពេលជិត២ឆ្នាំ ទំរាំចេញលក់លើទីផ្សារ ជាវ៉ុលមួយដ៏សម្រិតសម្រាំងបំផុត ។ ថ្វី ត្បិតតែមិនសូវមានការ ផ្សព្វផ្សាយ បានល្បីខ្លាំង ប៉ុន្តែក្នុងអាល់ប៊ុមនោះ សុទ្ធសឹងជា បទចម្រៀង ពីរោះៗ មានគ្រប់រស់ជាតិ មានរៀបរាប់ពីអនុស្សាវរីយ៍នានា និង ពណ៌នាពីសម្រស់ ស្រុកខេត្ត។អ្វីដែលគេបំភ្លេច បទចម្រៀងនាងមិនបាន ព្រោះអាល់ប៊ុមណា ក៏ត្រូវមានបទចម្រៀងមួយបទ ប្រាប់ ពីទុក្ខសោកសង្សាររៀបការចោលដែរ នាំឲ្យទស្សនិកជនខ្លះ អាចគិតថា ជារឿងពិតរបស់ សុន ស្រី ពេជ្រ ត្រូវបានគេការចោល ដោយសារតែអាជីព ចម្រៀង និងអំរែកគ្រួសារ ដ៏ធ្ងន់ ។

ប្រភពកៀកកិត នឹងនាង សុន ស្រីពេជ្រ បាននិយាយប្រាប់ LookingTODAY មួយរយៈនេះ នាងរវល់ ខ្លាំងណាស់ទោះជាចុងរដូវរៀបការ ទៅហើយក្ដី ហើយថ្ងៃខ្លះ នាងរកតែពេលគេងមិនបានទេ ព្រោះ ត្រូវច្រៀងក្នុងមង្គលការគេ ទាំងយប់ ដូចជាកម្មវិធី បុកលក្ខណ៍ជាដើម។ ចំណែកពេលព្រឹកខ្លះ ត្រូវ ច្រៀងក្រុងពាលី ពោលត្រូវងើបតាំងពីព្រឹកព្រលឹម ក៏មាន ។ ចំណែកអាល់ប៊ុមថ្មី របស់នាងវិញ សូម្បីតែខ្លួនឯងក៏មិនទាន់បានស្ដាប់ដែរ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star sun sreypech