CamNews

តារា 

Bella ranee បង្ហាញអារម្មណ៍ពិត ក្រោយទទួលបានសារផ្អែមពី Weir sukollawat

ថៃ ៖ នាង Bella ranee បានបង្ហាញអារម្មណ៍ពិត ក្រោយបានឃើញសារជូនពរដ៏ផ្អែមល្អែមពីគូស្នេហ៍គឺលោក Weir sukollawat នៅក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ។ 

តារាស្រិវ័យ ២៩ ឆ្នាំរូបនេះសារភាពថា នាងបានអានហើយក៏ញញឹមបិទមាត់មិនជិតនោះទេ ។ ហើយក៏អរគុណស​ម្រាប់ការជូនពរដែលពោរពេញទៅដោយក្តីស្រលាញ់មួយនោះ ។ 

តួស្រីក្នុងរឿង "ឧត្តមភរិយា" រូបនេះបានបន្ថែមទៀតថា លោក Weir sukollawat កម្រនឹងនិយាយភាពផ្អែមល្អែមណាស់ ប៉ុន្តែលោកបានធ្វើវាក្នុងថ្ងៃពិសេសរបស់នាង ហើយសារទាំងនោះគឺជាកម្លាំងចិត្តដែលធ្វើឲ្យនាង Bella កាន់តែពេញលើរូបលោក ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee Weir sukollawat