កំសាន្ត ៖ នៅក្នុងកិច្ចសម្ភាស៍មុនជាមួយនិងអ្នកកាសែត តារាសម្តែងស្រីនាង Pat napapa បាននិយាយថា ទោះបីជាស្វាមីរបស់ខ្លួនគឺលោក Akarakit worarojcharoendet បានចេញពីគុកក៏ដោយចុះ ប៉ុន្តែអ្នកទាំងពីរមិនបានរស់នៅក្រោមដំបូងផ្ទះតែមួយនោះទេ ។
តារាស្រីរូបនេះបាននិយាយទៀតថា ខ្លួនមិនបាននិយាយជាមួយគ្នានោះ នេះជាហេតុធ្វើឲ្យទំនាក់ទំនងរបស់នាងនិងស្វាមីឃ្លាតឆ្ងាយពីគ្នា ។ ជាក់ស្តែងអ្វីដែលធ្វើឲ្យមហាជនការភ្ញាក់ផ្អើលនោះគឺ លោក Akarakit worarojcharoendet បានបង្ហោះរូបថតផ្កាមួយបាច់ដាក់នៅក្បាលឡាន ដោយភ្ជាប់មកជាមួយនិងចំណងជើង "រីករាយថ្ងៃគំរប់ខួបចំនួនពីរឆ្នាំ" ។ ចំនែកឯតារាស្រីរូបនេះក៏បានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "អរគុណ" ។
ល្បីថាលែងលះគ្នា ចុះហេតុអ្វីបានជាស្វាមី Pat napapa ជូនផ្កាមួយបាច់ដល់នាង? ទាក់ទងជាមួយនិងរឿងនេះផងដែរ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា ស្វាមីរបស់នាងបានជូនផ្កាគម្រប់ខួបពីរឆ្នាំដែលពួកគេស្គាល់គ្នា សម្រាប់រឿងទៅថ្ងៃអនាគត នាងក៏បញ្ជាក់ទៀតថា អាចនឹងមានឱកាសត្រលប់ទៅរកគ្នាវិញ ។ សម្រាប់បច្ចុប្បន្ន ស្វាមីរបស់នាងបានមកជួយយកកូនប្រុសទៅមើលថែនៅពេលដែលនាងមមាញឹកជាមួយនិងការងារ ហើយពេលចប់ការងារ Pat ក៏ទៅយកកូនប្រុសពីផ្ទះ Akarakit មកវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook