CamNews

តារា 

នាមត្រឹមជាបងថ្លៃរបស់ James Jirayu ពិតមែន ប៉ុន្តែនាង Bella ranee ទទូចឲ្យហ្វេនធ្វើរឿងនេះ

ថៃ ៖ នៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា "Krung Karm" ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ សម្តែងដោយ Mai Charoenpura, James Jirayu, Bella Ranee, Phet Thakrit, Yiiwha Preechakarn និងតារាល្បីៗជាច្រើនដួងទៀត ។ 

នៅក្នុងរឿងភាគនេះវាគឺជានាង Bella ranee និងលោក James Jirayu ត្រូវបានគេដឹងថា សម្តែងជាតួបងប្អូនថ្លៃ ដែលតែងតែពិភាក្សាគ្នាទៅវិញទៅមក ហើយចូលចិត្តគ្នាខ្លាំង ។ 

នាង Bella ranee​ បន្ថែមទៀតថា នៅក្នុងរឿង "Krung Karm" គឺលោក James Jirayu គឺជាសុភាពបុរសម្នាក់ ហើយនាងក៏ព្រមប្រាប់រឿងរ៉ាវគ្រប់យ៉ាងដោយក្តីទុកចិត្ត ហើយទទ្ទឹមនឹងនេះផងដែរ តួប្អូនថ្លៃរបស់តារាស្រីរូបនេះបានស្តាប់នូវរឿងរ៉ាវទាំងតូចនិងធំ ហើយរក្សាជាការសំខាន់ព្រោះគាត់ជាមនុស្សល្អ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាមត្រឹមជាបងថ្លៃរបស់ James Jirayu ពិតមែន ប៉ុន្តែនាង Bella ranee ទទូចឲ្យហ្វេនធ្វើរឿងនេះទស្សនារឿងនេះកុំបីខាន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee James Jirayu