CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ!!​ ធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ចំណាយពេលត្រឹមតែ ២ ម៉ោងកន្លះប៉ុណ្ណោះ

ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុបានថ្លែងថា ផ្លូវ highway ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋបាលក្រុងព្រះសីហនុកាលពី ថ្ងៃសុក្រ បានឲ្យដឹងថា គម្រោងនេះគឺជា China Road និង Bridge Corporation ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា គម្រោងសាងសង់ផ្លូវ highway ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២៣ ។

អភិបាលខេត្តព្រះសីហនុ លោក យុន មីន បានថ្លែងកាលពីម្សិលមិញថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិថែមទៀតផង ។ 

លោក មីន បានបន្ថែមទៀតថា គម្រោងនេះនឹងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ ៤ ។ ហើយយើងនឹងចំណាយពេលត្រឹមតែ ២ ម៉ោងកន្លះ ដើម្បីធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news