CamNews

តារា 

ករុណា ពេជ្រ បាក់មុខ ពេលច្រៀងចាក់ឌីស ហើយគាំង នៅលើកញ្ចក់ទូរទស្សន៍ CTN​ (Video Inside)

ភ្នំពេញ៖ រដូវក្តៅជិតកន្លងផុតទៅ មហាជនទូទៅ និងអ្នកតាមដានសង្គមសិល្បៈ មើលឃើញថា
គ្រប់តារាចម្រៀងទាំងអស់ នៅតាមបណ្តាផលិតកម្មនានា កំពុងតែកាក់កប និងការដើរច្រៀង
ប្រមូលលុយ នៅតាមការប្រគំតន្ត្រី “Concert” នៅតាមបណ្តា ខេត្តរបស់ ក្រុមហ៊ុនផ្សេងៗ និង
នៅតាមការប្រគំតន្ត្រីលក់សំបុត្រជាដើម ។

ជាក់ស្តែង ដូចជាតារាចម្រៀងរូបសង្ហា ប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ មហាជន
មើលឃើញ ថាស្ទើរគ្រប់កម្មវិធីការប្រគំតន្ត្រីធំៗ នៅតាមបណ្តាខេត្ត និងនៅតាមស្ថានីយទូរ
ទស្សន៍នានា គេតែងតែឃើញវត្តមានរបស់លោកជានិច្ច ។

តែអ្វីដែលធ្វើឲ្យ មហាជន អ្នកទស្សនាទូទាំង ប្រទេសចាប់អារម្មណ៍ និងហួសចិត្តយ៉ាងខ្លាំងនោះ
គឺកាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមេសា ម្សិលមិញ នេះនៅក្នុងកម្មវិធី "តន្ត្រីថ្ងៃអាទិត្យ" របស់
ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន (CTN) ដោយមានការចូលរួមពីតារាចម្រៀងល្បី ប្រចាំផលិតកម្ម
ថោន លោក ករុណា ពេជ្រ ហើយលោកបានឡើងបកស្រាយចម្រៀងមួយបទមានចំណងជើង
ថា "ស្មារតីយុវជន" ដោយតារាចម្រៀងរូបនេះ មិនបានច្រៀងផ្ទាល់នោះទេ គឺលោកគ្រាន់តែ
ច្រៀង ធ្វើមាត់ម្ហបៗតាមឌីសតែប៉ុណ្ណោះ។

ខណៈដែលលោក ករុណា ពេជ្រ កំពុងតែច្រៀង និងធ្វើមាត់ម្ហបៗតាមឌីសនៅ លើឆាកប្រគំតន្ត្រី ក្រោមក្រសែភ្នែកអ្នកទស្សនារាប់ម៉ឺននាក់នោះ ឌីសចម្រៀងបានអាក់រយៈពេលខ្លី ដោយសារតែ
បច្ចេកទេស (ទាក់ឌីស) ធ្វើឲ្យលោក ករុណា ពេជ្រ បាក់មុខ យ៉ាងខ្លាំង ធ្វើមុខស្ញេញ សើចលែង
សម ព្រោះមានមហាជនអ្នកទស្សនារាប់លាននាក់ ទាំងអ្នកទស្សនាកម្មវិធីផ្សាយផ្ទាល់ នៅតាម
គេហដ្ឋាន ក៏ដូចជាអ្នកទស្សនានៅនឹងឆាកតន្រ្តីផ្ទាល់ នាពេលនោះមានអារម្មណ៍ភ័យព្រួយជំនួស
លោក ។

ចំពោះការច្រៀងទាក់ឌីស និងធ្វើឲ្យបាក់មុខដូចលោក ករុណា ពេជ្រ នេះនាពេលកន្លងមកក៏ធ្លាប់
មានតារាចម្រៀងមួយចំនួន បានបាក់មុខនៅលើឆាកអ៊ីចឹងដែរ ហើយការដែលច្រៀងទៅ ទាក់
ឌីស បែបនេះ គឺដោយសារតែខុសបច្ចេកទេសបន្តិចបន្តួច តែវាក៏អាចប្រឈបទៅនិងបញ្ហាខ្លះៗ ពោលវាអាចប៉ះពាល់ទៅដល់អារម្មណ៍ទស្សនិកជន ដែលកំពុងទស្សនា ។

ជុំវិញការច្រៀងតាមឌីសបែបនេះ ត្រូវអ្នកតាមដានសង្គមសិល្បៈ និងមហាជនមួយចំនួន បាន
សម្តែងនូវការមិនពេញចិត្ត ព្រោះការច្រៀងបែបនេះ គឺវាមិនបង្ហាញពីសំឡេងផ្ទាល់ ហើយ អ្នក
ដែលទៅទស្សនាផ្ទាល់ ក៏អាចបាត់បង់ទឹកចិត្ត ដែលខំតស៊ូទៅអ្នកទស្សនាផ្ទាល់ តែពេលទៅដល់
បែរជាតារាចម្រៀងច្រៀងតាមឌីសទៅវិញ បើអ៊ីចឹងគេសុខចិត្តអង្គុយចាក់ឌីសនៅផ្ទះស្ដាប់ប្រសើរ
ជាង៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: karona pich entertainment singer khmer star