ព័ត៌មានកីឡា៖ ថ្នាក់គ្រប់គ្រងក្លឹប Chelsea លោក Jose Mourinho បានទទួចកាលពីម្សិលមិញថា គាត់គ្មានអារម្មណ៍ភ័យខ្លាចនឹងការបណ្ដេញចេញពីក្លឹប Chelsea នោះឡើយ ហើយគាត់ក៏មានសំណួរមួយសួរទៅវិញថា ហេតុអ្វីបានមនុស្សគ្រប់គ្នាទាំងក្នុងទាំងក្រៅ ចាប់អារម្មណ៍នឹងការបណ្ដេញចេញនេះ ម្ល៉េះ?
លោក Mourinho បានដឹកនាំ Chelsea ឲ្យសម្រេចបានជោគជ័យពានរង្វាន់ដល់ទៅពីរ ប្រចាំនៅអង់គេស គឺ Premire League នឹង Capital One Cup កាលពីរដូវកាលកន្លងទៅ ប៉ុន្ដែគួរឲ្យស្ដាយជាខ្លាំងសម្រាប់រដូវកាលនេះ គឺ ក្លឹបបែជាធ្លាក់ជើង រក្សាតំណែងខ្លួនឯងក៏មិនបានផង ដោយបច្ចុប្បន្នក្លឹប កំពុងតែឈលើលំដាប់លេខរៀង ទី១៥ ក្នុងតារាង ហើយល្ងាចនេះ នឹងត្រូវជួបជាមួយ Liverpool ។ ស្របពេលដំណឹងបែកធ្លាយ មួយរយៈពេលក្រោយនេះ លោក Jose Mourinho បានត្រូវគេអះអាងថា ឱកាសប្រកួតចុងក្រោយរបស់លោក ប្រសិនជា Chelsea ចាញ់ក្រោមដៃ Liverpool នោះ គាត់មិនអាចរក្សាតំណែងគាត់ក្នុង Chelsea ទៀតបានឡើយ ។
ដោយសារតែដំណឹងបែបនេះបានរីករាលដាងយ៉ាងឆាប់រហ័សយ៉ាងដូច្នេះ គាត់ក៏បាន ថ្លែងបញ្ជាក់ក្នុងសន្និសិតការសែត ថា សម្រាប់គាត់តំណែងក្នុង Chelsea ដែលអាចនឹងត្រូវបាត់បង់នោះ គឺ មិនមានអ្វីដែលត្រូវគម្រាមកំហែងដល់គាត់នោះទេ ហើយគាត់ក៏មិនបានយកខួរក្បាលរបស់គាត់ មកចំណាយគិតលើរឿងអស់ទាំងនោះដែរ ។ គាត់ព្រួយបារម្មណ៍តែ លទ្ធផលប្រកួតនៅ នៅថ្ងៃសៅរ៍ និងព្រឹត្ដិការណ៍ Champions League ហើយនឹងការព្រួយបារម្មណ៍លើ ការស្វែងរកយុទ្ធសាស្រ្ដដើម្បីធ្វើឲ្យ Chelsea អាចចូលមកគ្រប់គ្រប់គ្រងតំណែងចាស់វិញ។ ប៉ុន្ដែរឿងមួយទៀត គាត់ចង់ដឹងថា ហេតុអ្វីបានជាមនុស្សគ្រប់គ្នាសប្បាយចិត្ដពេលដែល មនុស្សម្នាក់ត្រូវបានគេបណ្ដេញចេញពីការងារទៅវិញ? គាត់មិនយល់ទាល់តែសោះ ។ ប្រសិនជាមានមនុស្សម្នាក់យកការសែត ដោយបង្ហាញពីគម្រោងដែលក្រុមហ៊ុនត្រូវ បណ្ដេញបុគ្គលិក ចេញដល់២០នាក់ នោះគាត់ពិតជា មានការព្រួយ អាណិតអសូរ ច្រើនជាង។ ដូច្នេះសម្រាប់រូបគាត់គឺគួរតែទទួលបានការ អាណិតពីមនុស្សជំវិញខ្លួន ប៉ុន្ដែមិនដូច្នេះទេ ពួកគេបែជាសប្បាយចិត្ដទៅវិញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball