ព៏ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតរបស់ក្លឹប Barcelona មិនត្រូវបានចូលលេង ក្នុងព្រឹត្ដិការណ៍ Club World Cup ប៉ះជាមួយ នឹង Guangzhou Evergrande Taobao នោះទេ ព្រោះតែមានបញ្ហារបួសចាស់រើឡើងវិញ ខណៈដែលកំពុងតែ ហ្វឹកហាត់។
យោងតាមការអះអាងរបស់ក្លឹបបានឲ្យដឹងថា កីឡាករ Messi មិនអាចចូលរួមប្រកួតបាននោះទេ សម្រាប់ព្រឹត្ដិការណ៍ល្ងាចនេះ ព្រោះរបួសត្រង់ចង្កេះត្រូវរើឡើងវិញ ស្របពេលដែលកំពុងតែហ្វឹកហាត់ជាមួយ នឹងក្រុមទាំងអស់។
Messi បានបញ្ហានេះ ទើបធ្វើឲ្យកីឡាករដកខ្លួនពីការប្រកួត ចូលមកព្យាបាលដល់ទៅ ជាងមួយខែ ធ្វើឲ្យក្លឹប ត្រូវអវត្ដមានកីឡាករ ទាំងព្រឹត្ដិការណ៍ Champions League និង La Liga។
ស្របគ្នានោះផងដែរថ្មីៗនេះ ក្លឹប Barcelona ទើបតែទទួលដំណឹងថា កីឡាករ Neymar អាចចូលលេងវិញបានហើយ ប៉ុន្ដែត្រូវ លោក Luis Enrique ណែនាំជាមុនថា ប្រសិនជាមិនចាំបាច់ទេនោះ គឺមិនឲ្យចូលលេង ឡើយ ខណៈដែលលោក មានការភ័យខ្លាច ច្រើន។
គូសបញ្ជាក់ថា Messi បានមានបញ្ហាផ្នែកត្រង់ចង្កេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ goal