CamNews

ព័ត៌មានអន្តរជាតិ 

ជើងហោះហើររបស់ Malaysia Airlines ដែលបានដាច់ទំនាក់ទំនងនោះ ត្រូវបានគេដឹងពី ទីតាំងដែលបានធ្លាក់ហើយ

កាលពីព្រឹកមិញនេះ Camnews បានចុះផ្សាយ អត្ថបទព័ត៌មាន មួយស្តីអំពី ជើងហោះហើរ MH370 របស់ក្រុមហ៊ុន Malaysia Airlines បានដាច់ទំនាក់ទំនង ពីបណ្តាញផ្លូវអាកាស និងក្រុម ការងារ ដែល​យន្តហោះនោះ ផ្ទុកអ្នកដំណើរ ២៣៩ នាក់ ។



ឥលូវនេះ យើងបានទទួល ដំណឹងមក ថ្មីទៀតហើយថា យន្តហោះដែល បានដាច់ទំនាក់ទំនង នោះបានធ្លាក់នៅឯ ប្រទេសវៀតណាម ដូចដែលគេ ស្មានទុកមែន ។ បើយោងតាម សារព័តមាន របស់វៀតណាមនិង Yahoo បានអោយដឹងថា ក្រុមទាហាន ជើងទឹកវៀតណាម ដែលដឹក នាំដោយ លោកមេបញ្ជាការ​ Ngo Van Phat ឈរជើងនៅតំបន់ទី ៥ សមុទ្រវៀតណាម បានអះ អាងថា រ៉ាដា​ ក្រុមរបស់គាត់ ចាប់បានព័ត៌មាន និងខ្សែរយៈ អំពីយន្តហោះនោះហើយដែល បាន ធ្លាក់ក្នុងសមុទ្រវៀតណាម ចំងាយប្រមាណ ២៤៦ គ.ម ភាគខាងត្បូងនៃកោះ Phu Quoc ។



ព័ត៌មានបន្ថែម បានអោយដឹងថា យន្តហោះនេះ បើកបរដោយ លោក Zaharie Ahmad Shah ដែល ជាភីឡុត ជនជាតិ ម៉ាឡេស៊ី វ័យ ៥៣ ឆ្នាំ ដែលមានបទពិសោធន៍ ក្នុងការហោះហើរ ប្រមាណ ១៨៣៦៥ ម៉ោង ។ នឹងជំនួសការ មួយរូបទៀត វ័យ ២៧ ឆ្នាំឈ្មោះ Fariq Ab.Hamid ជាជនជាតិ ម៉ាឡេស៊ី មានបទពិសោធន៍ ហោះហើរ ២៧៦៣ ម៉ោង ។ ខាងក្រោមនេះ ជាបញ្ជីអ្នកដំណើរ ដែលមាន ១៤ សញ្ជាតិ និងក្មេងតូច ២ នាក់ ៖

1.    China 152 នាក់និងក្មេង ១ នាក់

2.    Malaysia – 38 នាក់

3.    Indonesia – 12 នាក់

4.    Australia – 7 នាក់

5.    France – 3 នាក់

6.    United States of America  3 នាក់និង ក្មេង1 នាក់

7.    New Zealand – 2​ នាក់

8.    Ukraine – 2 នាក់

9.    Canada – 2 នាក់

10.  Russia – 1 នាក់

11.  Italy – 1​នាក់

12.  Taiwan – 1 នាក់

13.  Netherlands – 1 នាក់

14.  Austria – 1 នាក់


ប្រែសម្រួល ៖ កុសល
ប្រភព ៖ yahoo 


Tags: international news vietnam malaysia china malaysia airline plane