CamNews

តារា 

សាន សុម៉ាលី ក្តៅស្លឹកត្រចៀក ខណៈ បុរសម្នាក់ បបួលឆាត វីដេអូសិច អោយថ្លៃ ១ ម៉ឺនដុល្លារ តាមហ្វេសប៊ុក

ភ្នំពេញ៖ តារាស្រីដែលនិយមលេងស្ទីល បញ្ចេញសាច់បង្អួតសម្រស់ដើមទ្រូង មិនប្រណីដៃ កញ្ញា សាន សុម៉ាលី ថ្មីៗនេះ នាងពិតជាមិនកំហឹងជាខ្លាំង​ ទាក់ទិនទៅ  នឹង បុរសម្នាក់ ដែលមានគណនីហ្វេស ប៊ុក ឈ្មោះ  David long ពាក់ព័ន្ធនឹងករណីឆាត អមជាមួយនឹង សារមិនសមរម្យ ពោល អាសអាភាស ផ្ទាល់ តែ ម្តង ជាមួយនឹងការលើកឡើង ដោយស្នើជាមួយនឹងការលេងឆាតជាវីដេអូសិច ថ្នូរនឹងសាច់ ប្រាក់ ១ ម៉ឺន ដុល្លារ ។


គួរបញ្ជាក់ថា ករណីនឹកស្មានមិនដល់ ថាបុរសម្នាក់     មាន ឈ្មោះគណនីដូចខាងលើ ពិតជាហ៊ានជ្រុល ដល់ថ្នាក់ បបួលនាងឆាតជាវីដេអូសិច ខាងលើនេះ អាច បែកធ្លាយ ទៅបាន បន្ទាប់ពីកញ្ញា សាន សុម៉ា លី  សម្រេចចិត្ត  បង្ហោះជារូបភាព ជាក់ស្តែង ស្តីអំពីការលេងឆាត ដោយថត និងកាត់ចេញពីទូរស័ព្ទដៃ រួចបង្ហោះ    ចូល ទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កម្ពុជា អមជាមួយនឹងសារខឹង ច្រឡោត និងសារដាស់តឿនមិត្តៗនារី ឯទៀត «ប្រយ័ត្ន​មិត្តស្រី​ទាំងអស់​គ្នា  អាមួយ   ​ហ្នឹង​រោគចិត្ត​ហើយ វា​ម៉េស សេក​មក​អង់គ្លេស​អាង​ឯង​អត់​ចេះ​មើល វា​សរសេរ​ខ្មែរ​មក​ចប់​ប៉ារោយ អារោគ​ចិត្ត​អស់​នៅ​អាម៉ាកៗ​នឹង​»​។

គួរបញ្ជាក់ថា បុរស​ដែល​ប្រើ​ឈ្មោះ David Long ឆាត​ ឆ្លើយឆ្លង​ជាមួយ​តារា   សម្តែង​ស្រី  ដែល​ងាក​មក​បង្ហាញ​សម្រស់ ​ដើម  ទ្រូង​សិចស៊ី ក្នុង​ហ្វេសប៊ុក  ជាង   ​ការ​ សម្តែង​មុខ​   កាមេរ៉ា  នាង ​សាន សុម៉ាលី ហើយ​នាង​កាត់​មក​បង្ហោះ​នោះ​សរសេរ​ថា៖ « បើ​ ស្តាប់​ញ៉ុម  ញ៉ុម​វេរ​លុយ​ឲ្យ​១០០០០​ដុល្លារ ហើយ​ខ្ញុំ​វេរ​លុយ​ឲ្យ​២០០០​ដុល្លារ​រាល់​ខែ​»។

ដោយយោងតាម សម្រង់អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក ភ្នំពេញប៉ុស្តិ៍  ជាមួយតប​នឹង​សារ​ប្រកាស​ពី​ការ​ចំណាយ​ដុំ​ដុល្លារ​ទាំង​ដុំៗ​ពី​បុរស​ម្នាក់​ នោះ តារាសម្តែង  ​ដែល​ មហាជននិយម​ហៅ​ឈ្មោះ​នាង កាកី ៗ បាន​សរសេរ​សារ​តប​ដោយ​ទទូច​ថា៖ « រឿង​   អី   និ យាយ​មើល  ​»  ។  ច  ម្លើយ​ដែល សាន សុម៉ាលី ចាំអ៊ុត​ដោយ​អារម្មណ៍​អន្ទះសា​នោះ​បាន​ធ្វើឲ្យ​ស្រីស្រស់  សុម៉ាលី   ខកចិត្ត​  យ៉ាងខ្លាំង នឹង​កប់​យោបល់​គ្មាន​អ្វី​តប​ទៅវិញ​ក្រៅពី​ពាក្យ​អសុរោះ​ដ៏ខ្លី​ថា៖ «អាឡប់​ហ៊ាន​» ។  យ៉ាងណាមិញ  បុរស​នោះ​សរសេរ​តប​ថា៖ «ញ៉ុម​ចង់​លេង​វីដេអូសិច​ឆាត​ជាមួយ    មិន​ចាំ បាច់​ឃើញ​ក៏​បាន​ដែរ តែ​យើង​»។

គួររំឭកថា មុន​ផ្ទុះ​រឿង​បុរស​តថ្លៃ​សិច​តាម​ហ្វេសប៊ុក​នេះ នាង សាន សុម៉ាលី   ក៏​ត្រូវ  ​បាន​ បុរស​ម្នាក់​ជេរ​ប្រមាថ​តាម​ហ្វេសប៊ុក​ថា នាង​មុខ​ដូច​ស្រី​ខូច និង​រង​ការ​រិះគន់ ពី​ការ​តុបតែង​ខ្លួន​បង្ហាញ​ សាច់​ ដើមទ្រូង​ដូច​មិនមែន​ជា​ស្រី​ខ្មែរ​ជាដើម​ ។

..... សាន សុម៉ាលី ឆេះកន្ទុយ ពេលមានគេជេរថាជាស្រីខូច

យ៉ាងណាមិញ បើ​ទោះ​ជា​ត្រូវ​បាន​គេ​បៀតបៀន​កេរ្តិ៍ខ្មាស​  យ៉ាង​ដូច្នេះ​ក្តី ក្រៅ   ពី​ សម្តែង​ ប្រតិកម្ម​  តាម​ហ្វេសប៊ុក​នោះ នាង​ក៏​អះអាង​ថា ស្គាល់​អត្តសញ្ញាណ​  ខាង​ ក្រៅ​របស់​បុរសៗ​ទាំងនោះ​ដែរ តែ​ នាង ​មិន​ចង់​ស្វែងរក​យុតិ្តធម៌​អ្វី​វែងឆ្ងាយ​ទេ កញ្ញា សាន សុម៉ាលី បាន​ឲ្យ​ដឹង​ថា៖    « មិនមាន​គម្រោង ប្តឹង​បុគ្គល​នោះ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ  តែ​គិត​ថាអ្វី​ដែល​ខ្ញុំ​ធ្វើ​នៅ​តាម​ហ្វេសប៊ុក​នោះបុរសម្នាក់នោះវាបាក់មុខណាស់​ ទៅ​ហើយ ​»។  នេះបើយោងតាម   កា សែតក្នុងស្រុក ភ្នំពេញប៉ុស្តិ៍ ក្រោយពីបានធ្វើប៊ទសម្ភាសន៍ជាមួយនឹង កញ្ញា សាន សុម៉ាលី ដោយផ្ទាល់

មិនត្រឹមតែប៉ុណ្ណោះ នាង​បាន​បញ្ជាក់​ប្រាប់​ថា៖ «រឿង​នោះ ​កើតឡើង​យូរ​ហើយ  មិន មែន​ទើប​តែ​ថ្មីៗ​នេះ​ទេ តែ​ខ្ញុំ​ទើប​តែ​បង្ហោះ​វា» តែប៉ុណ្ណោះ ខណៈគេអាចមើលឃើញ សន្លឹករូបថតខាងលើ នៅក្នុងអាលប៊ុម រូបថត បង្ហោះដោយទូរស័ព្ទដៃ ក្នុងគណនីហ្វេសសប៊ុក របស់កញ្ញា ៕

ដោយ ៖ កុសល
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ ហ្វេសប៊ុក ខេមញូវ


Tags: National news local news social news Cambodia Khmer Asia Phnom Penh