ព័ត៌មានកីឡា ៖ ស្ងាត់ៗស្រាប់តែ Chelsea ត្រូវបានអ្នកសារព័ត៌មាន ចុះផ្សាយថា ក្រុមបានយល់ព្រមទទួលផ្ទេរជើង កីឡាករវ័យក្មេង ជនជាតិ រ៉ូមែន ហើយក្នុងតម្លៃ ខ្លួន ត្រឹមតែ ២. ៣ លានផោនប៉ុណ្ណោះសម្រាប់រដូវកាលថ្មីបើកទ្វារ។
ខ្សែការពារក្រុម ជម្រើសជាតិ រ៉ូមែន បានត្រូវ Chelsea សម្រេចជោគវាសនាអនាគត់ នារដូវកាលថ្មីខាងមុខ ត្រឹមតែតម្លៃខ្លួន ២.៣ លានផោនប៉ុណ្ណោះ ខណៈដែលកីឡាករទើបតែមានអាយុ ១៧ ឆ្នាំហើយមានបទពិសោធន៍ប្រកួតទើបតែ ២៧ ដងទាំងក្រុមជម្រើសជាតិ និង ក្លឹប Viitorul Constanța ។
Cristian Manea និងមានអាយុគ្រប់ ១៨ ឆ្នាំនៅក្នុង ខែសីហាខាងមុខនេះ ហើយក៏ជាឱកាសល្អ ដែល Chelsea ឆកយកដើម្បីសម្រេច កិច្ចកុងត្រាជាផ្លូវការទាំងស្រុង ខណៈពេលនេះ ក្រុមនៅមិនអានអាចមានសិទ្ធ ប្រើប្រាស់លុយដោយស៊េរីបានឡើយ ។
ឆ្លងកាត់តាមការលេចឮព័ត៌មានក្នុងក្រុម បានបង្ហាញឲ្យដឹងខ្លះថា Cristian Manea គឺជាខ្សែការពារដែលឆ្នើម ត្រូវបានឧទ្ទេសនាមចេញពីគ្រូបង្វឹកដោយផ្ទាល់ថា សមត្ថភាព និង យុទ្ធសាស្ត្រ មានលក្ខណៈដូចគ្នាទៅនឹង Cristiano Ronaldo ដែរ ។
គូសបញ្ជាក់ផងដែរថា ខ្សែការពារវ័យក្មេងរូបនេះ បានរំពឹងទុកថានឹងអាចទទួលបានកិច្ចកុងត្រាថ្មីមួយដែលមានរយៈពេល ៥ ឆ្នាំពីក្រុម Chelsea នារដូវកាលបើកទ្វារក្រោយនេះ ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ .cleansheetsallround.co.uk