CamNews

តារា 

ប្រាកដទេ ដែល Cristiano Ronaldo ពិតជាមានទំនាក់ទំនងនឹង តារាស្រីដ៏សិចស៊ី ជនជាតិ កូឡំប៊ី?

ព័ត៌មានកីឡាករ៖ ចាប់តាំងពីចំណងមនោសញ្ចេតនា ត្រូវបានកាត់ផ្ដាច់ចេញពីអ្នកនាង Irina Shayk ​អស់រយៈពេល ១ឆ្នាំទៅ លោក ​Cristianon Roanaldo តែងតែលេចឮនូវដំណឹង ថាមានទំនាក់ទំនង មិនតិចនោះទេ ជាមួយនឹងតារាម៉ូដែលល្បីៗ ក្នុងនោះសម្រាប់ដំណឹងចុងក្រោយ ក៏ស្រាប់តែលេច​ចេញ​សារជាថ្មីទៀតជាមួយ តារាម៉ូដែលស្រីជនជាតិ កូឡំប៊ី ឈ្មោះ Nataly Rincon ។ 

Nataly Rincon គឺជាតារាម៉ូដែលស្រីល្បីឈ្មោះថា ចូលចិត្ដភាពសិចស៊ី មិនចាញ់ អតីតមិត្ដស្រីរបស់គាត់​កន្លងទៅទេ ដោយដំណឹងចុងក្រោយ រវាងទំនាក់ទំនងអ្នកទាំងពីរ ​ត្រូវបានគេហទំព័រ caughtoffside​ ដក​ស្រង់ចេញពីទស្សនាវដ្ដីបរទេសផ្សេងឈ្មោះ Vea  រូបលោកបានបង្កើតទំនាក់ទំនង ជាមួយដៃគូរថ្មីម្នាក់ទៀត ហើយក៏បានចំណាយពេលវេលា ថ្ងៃបុណ្យឆ្លងឆ្នាំជាមួយគ្នាពេញមួយរាត្រី។ ប្រភពបាន​បន្ដទៀត​ថា អ្នកទាំងពីសប្បាយរីករាយជាមួយគ្នា យ៉ាងល្អូកល្អឺន ដោយឱបថើបគ្នា យ៉ាងពុះកញ្ជ្រោលនារាត្រីនោះ។ ជាការពិតដែរ ប្រសិនបើសម្លឹងមើលរូបភាព ជាក់ស្ដែងនៃភាពដ៏សិចស៊ីរបស់នាង ក៏អាចបញ្ជាក់បានដែរថា ចំហាយស្នេហ៍ទំនាក់ទំនងរវាងបុរស និងស្រ្ដី រវាងកីឡាករ និងអ្នកនាង ពិតជាអាចកើតមានប្រាកដមែន។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ caughtoffside


Tags: Sport News Ronaldo