CamNews

ព័ត៌មានអន្តរជាតិ 

នារីឥណ្ឌាទាំងឡាយ រៀនពីរបៀប ទប់ទល់ការ រំលោភផ្លូវភេទ

ញូដេលី៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមករា
ឆ្នាំ២០១៣ នេះថា នៅពេលថ្មីៗនេះ បន្ទាប់ពីអំពើចាប់រំលោភ យ៉ាងសាហាវឃោរឃៅ ដែលបាន
បណ្តាលឲ្យនារីវ័យ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យម្នាក់ ស្លាប់នោះ មានការតវ៉ាជា ច្រើនបានធ្វើ
ឡើង នៅទីក្រុងរបស់ប្រទេស ដែលមានប្រជាជនជាង ១,២ពាន់លាននាក់ និង ច្រើនជាងគេលំ
ដាប់ទីពីរ នៅលើពិភពលោកមួយនេះ។

ក្រៅពីការតវ៉ារបស់ប្រជាជនទូទៅ នារីៗទាំងឡាយជាពិសេស គឺនារីវ័យក្មេងតែម្តង បានមករៀន
សូត្រ និង អនុវត្តនូវវិធីការពារខ្លួន ដោយគ្រូបង្វឹកជា អ្នកជំនាញផងដែរ។ ពួកគេមួយចំនួន បាន
លើកឡើងថា មានតែពួកគេខ្លួនឯងទេ ដែលគួររិះរកវិធីទប់ស្កាត់ ចំពោះការរំលោភនេះ។

គួរបញ្ជាក់ផងដែរថា ការរំលោភផ្លូវភេទមិនមែន ទើបតែក្លាយជាបញ្ហា នៅពេលថ្មីៗនេះទេ គឺ វាកើត
មានតាំងពីយូរលង់ ណាស់មកហើយ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានចំនួនកើន ឡើងគួរឲ្យ
ព្រួយបារម្ភ ដូចជានៅឆ្នាំ ២០១១ មានករណីរំលោភចំនួន ៥៧២ករណី រីឯឆ្នាំ ២០១២ កន្លងទៅនេះ
បាន កើតឡើងរហូតទៅដល់ ៦៣៥ ករណីឯណោះ ដោយរួមមានទាំង និស្សិតពេទ្យស្រីអាយុ ២៣
ឆ្នាំដែលត្រូវមនុស្សប្រុស ៦នាក់ចាប់រំលោភ រហូតដល់ស្លាប់នៅ ពេលបញ្ជូនទៅមន្ទីរពេទ្យ ប្រទេស
សិង្ហបុរី ដោយសារទទួលរងការ ឈឺចាប់ធ្ងន់ធ្ងរពេក៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ