CamNews

តារា 

កាលនៅក្រមុំក៏ស្អាត ពេលមានកូនក៏នៅតែស្អាត បើបានឃើញកូនស្រីវិញបានញាក់សាច់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីវ័យច្រើនមុខក្មេង នាង Aff Taksaorn ត្រូវបានមហាជនដឹងថា រូបនាងផ្ទាល់បានរៀបការជាមួយនិង លោក​ Songkran Tejanarong សព្វថ្ងៃមានកូនស្រីម្នាក់ស្រស់ស្អាតមិនចាញ់អ្នកម្តាយ កាលនៅពីក្រមុំឡើយ ។ 

នាង Aff Taksaorn គឺជាស្រីស្អាតម្នាក់នៅក្នុងប្រទេសថៃ ទោះបីសព្វថ្ងៃនេះនាងមានអាយុ ដល់ទៅ ៣៦ ឆ្នាំក៏ដោយចុះ ប៉ុន្តែរូបនាងនៅតែក្មេងជាងវ័យដដែល ។ តារាស្រីរូបនេះបានចាប់ផ្តើមរូបរឿងថ្មីល្បីៗជាច្រើនទៀត ។ នាងនិងស្វាមីគឺលោក​ Songkran Tejanarong បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាំងពីឆ្នាំ ២០១២ មកម្ល៉េស​ ។ 

គួរបញ្ជាក់ឲ្យដឹងថា ស្វាមីរបស់តារាស្រីរូបនេះគឺមានអាយុប្អូនជាងនាងដល់ទៅ ៣ ឆ្នាំឯណោះ ព្រោះសព្វថ្ងៃលោក Songkran Tejanarong ទើបតែមានអាយុ​ ៣៣ ឆ្នាំប៉ុណ្ណោះ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់កូនស្រីនាង Aff Taksaorn ជាមួយនិងលោក Songkran Tejanarong នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Aff Taksaorn Songkran Tejanarong