ថៃ ៖ ទោះបីទំនាក់ទំនងស្នេហារបស់ នាង Matt Peeranee និង Songkran Tejanarong ទើបតែត្រូវបានបើកបង្ហាញជាសាធារណៈក៏ដោយចុះ ប៉ុន្តែអ្នកទាំងពីរត្រូវបានមហាជនសង្ស័យថា បានចាប់ផ្តើមទាក់ទងគ្នាតាំងពីមិនទាន់ដាច់ស្រាច់ជាមួយនិងដៃគូទាំងសងខាងមកម្ល៉េះ ។
បន្ទាប់ពីរងនូវការរិះគន់អស់រយៈពេលជាច្រើនថ្ងៃ Matt ចាប់ផ្តើមបើកចំហរទំនាក់ទំនងជាមួយពោះម៉ាយ Songkran Tejanarong ជាសាធារណៈដោយការបង្ហោះរូបថតនៅលើបណ្តាញសង្គមឲ្យមហាជនបានឃើញអំពីទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ពួកគេ ។
គួរបញ្ជាក់ឲ្យដឹងថា រូបថតរបស់នាង Matt Peeranee និងគូស្នេហ៍ពេលនេះកំពុងតែទទួលបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអិនធឺណិត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily